CamNews

តារា 

អស្ចារ្យមែន! ពត់ខ្លួនដូចសត្វកា្ដម ជាមួយភាពសិចស៊ី


UK៖ នាង Danica Thrall គឺជាតារាសម្ដែងម្នាក់ ដែលមានទេព្យកោសល្យបំផុត ក្នុងការពត់ខ្លួន
ចុះឡើងអោយដូចសត្វក្ដាម។ សកម្មភាពនេះត្រូវបានគេមើលឃើញថា បើទោះជាបានក្លាយ
ជាតារារួចទៅហើយ ប៉ុន្ដែនាងនៅតែចង់បង្ហាញថ្វីដៃផ្សេងទៀតរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ នាង Thrall ក៏បានបញ្ចេញថ្វៃដៃ បានយ៉ាងល្អ ក្នុងការប្រកួតប្រជែង នៅក្នុង
កម្មវិធី "Talent Show"  នៅចក្រភពអង់គ្លេស។



នាង Thrall ដែលមានវ័យ ២៤ ឆ្នាំ ត្រូវបានគណៈកម្មការមេប្រយោគ​ ដាក់ពិន្ទុអោយខ្ពស់ជាង
គេ ក្នុងការប្រកួត Talent Show ។ ទាំងមេប្រយោគ និងទស្សនិកជនជាច្រើននាក់ បានគិតថា
ទេពកោសល្យរបស់នាង Thrall ពិតជាអស្ចារ្យមែន ពោលគឺនាង អាចពត់ខ្លួន ដូចជាសត្វក្ដាម
អញ្ចឹង។



នាង Thrall បាននិយាយថា នាងអាចធ្វើបានដូច្នេះ​ ដោយសារតែនាង បានប្រឹងប្រែងហ្វឹក
ហាត់យ៉ាងខ្លាំងក្លាបំផុត ជាមួយបងប្រុសរបស់នាង គឺលោក Agents។ នាងបន្ដថា​ នាងពិត
ជាសប្បាយចិត្ដយ៉ាងខ្លាំងដែល គណៈកម្មការអោយនាងឈ្មះក្នុងការប្រកួត។ ជាមួយគ្នានេះ
ដែរ នាងក៏អរគុណ ដល់ទស្សនិកជន​ទាំងអស់ ដែលចូលចិត្ដគាំទ្ររូបនាង៕


ដោយ៖ នារី
ប្រភព៖ dailymail


Tags: lifestye knowdement Thrall does as crabuk