CamNews

ជីវិតរស់នៅ 

នៅឆ្នាំ ២០៥០ ខាងមុខ នឹងមានអ្វីកើតឡើងអោយពិតប្រាកដ នៅតំបន់ប៉ូល?

 
យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ដែលបានបង្ហាញ កាលពីពេលថ្មីៗនេះ
ថា នៅតំបន់ប៉ូលខាងជើង គឺជាតំបន់មួយ ដែលមានដុំទឹកកកដ៏ក្រាស់ ដែលមិនអាចគណនា
បាន ហើយវានឹងក្លាយទៅជាទឹកសមុទ្រ ដែលអាចអោយនាវា តូចធំធ្វើដំណើរបានយ៉ាង
ងាយស្រួល។

លោក Laurence Smith សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យ California រដ្ឋ Los Angeles
បានអោយដឹងថា ដោយសារតែបំរ៉ែបំរួលអាកាសធាតុ មានការប្រែប្រួលខ្លាំងពេក ទើបតំ
បន់ដែលមាន ដុំទឹកកកដ៏ក្រាស់នេះ នឹងអាចរលាយ ហើយក្លាយទៅជាទឹក ជាក់ជាមិនខាន

 

លោកបានបញ្ចាក់ដែរថា បើសិនជាការលាយដូចការសន្និដ្ឋានមែន នោះមហាសមុទ្រធំៗ
ចំនួនពីរ គឺប៉ាស៊ីភិច និងអង់តាក់ទិច នឹងក្លាយទៅតបន់ ដែលមានផ្លូវទឹកតែមួយ។

ជាមួយគ្នាផងដែរ លោកសាស្រ្ដាចារ្យ Smith បានបន្ថែមថា ការរលាយទឹកកក នឹងអាច
មានផលលំបាកច្រើន ដែលជាកត្ដាប៉ះពាល់យ៉ាងន់ធ្ងរដល់ មនុស្ស និងសត្វដែលរស់នៅ
លើផែនដីយើងនោះ៕

ដោយ៖ នារី
ប្រភព៖​ research


Tags: lifestye knowledge north pole