CamNews

ជីវិត និងការងារ 

ជីវិតស្រ្ដីនៅសមរភូមិមុខ ពិតជាមានការតស៊ូមែន

 
អង់គ្លេស៖ តាមការអោយដឹងពីសារពត៌មាន Newsday នៃប្រទេសអង់គ្លេស ដែលបានចុះ
ផ្សាយ កាលពីពេលថ្មីៗនេះថា ស្រ្ដីដែលមានតួនាទីជាទាហាន នៃប្រទេសអង់គ្លេស បានធ្វើ
កិច្ចការជាច្រើនសម្រាប់ជួរកងទ័ព និងប្រជាជន Afghanistan ។


ប្រភពខាងលើបានបានបន្ដថា ទោះបីជាមានការងារច្រើន ដែលប្រកដោយការលំបាក និង
គ្រោះថា្នក់ ក៏ស្រ្ដីដែលរដ្ឋាភិបាលអង់គ្លេស បញ្ជូនទៅកាន់ប្រទេស Afghanistan ប្រឹងតស៊ូធ្វើ
ការដោយងាករេដែរ។
នាង Lieutenant French ជាទាហានស្រីម្នាក់ បាននិយាយថា ទោះបីជារូបគេ ត្រូវឃ្លាតឆ្ងាយ
ពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏គេខិតខំប្រឹងបំពេញ បេសកកម្មរបស់គេដោយមិនគិតពី
ការនឿយហត់ឡើយ។ នាងតែងតែទៅចុះជួបជាមួយបងប្អូន ដែលនៅដាច់ស្រយាល ទីទាល់
ក្រ និងងាយរងគ្រោះដោយសារសង្គ្រាម ក៏ដូចជាការ ជិះជាន់ផ្សែងៗពីពួកអ្នកកាន់អំណាច។


នាង Lieutenant បានបន្ថែមថា ទោះបី វាជាការងារដែលត្រូវឆ្ងងកាត់នូវគ្រាប់កាំភ្លើងដូចទឹក
ភ្លៀង យ៉ាងណាក៏ដោយ ក៏នាងបានធ្វើវាចេញពីបេះដូងរបស់នាងដែរ ពោលគឺនាងធ្វើដើម្បីប្រ
ជាជាតិ និងប្រជាពលរដ្ឋដែលទន់ខ្សោយ ស្លូតបូត និងស្មោះត្រង់៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: lifestye knowdement woman's army. UK