CamNews

តារា 

Shane សមាជិកក្រុម Westlife ក្ស័យធនរហូតដល់ គ្មានលុយទិញរបស់លេង អោយកូនលេង

ក្រុមចំរៀង Westlife គឺជាក្រុមចំរៀងជើងចាស់មួយ ដែលល្បីយ៉ាងខ្លាំងកាលពីមុន ហើយ
ពួកគេក៏ទើបតែបញ្ចប់ Concert បំបែកក្រុមគ្នា កាលពីឆ្នាំមុនផងដែរ ។ ថ្មីៗនេះ សមាជិកក្រុម
Westlife ម្នាក់បានជួបញ្ហាជាមួយនិងជំនួញ ហើយបានធ្លាក់ខ្លួន ដល់ថ្នាក់ក្ស័យធន បើទោះបីជា
ប្រាក់ចំណូលដែលក្រុម Westlife រកបានរាប់លានដុល្លារក៏ដោយ ក៏មិនអាចទប់ទល់និងបញ្ហា
ជំនួញនោះដែរ ។

Once on top: Irish group Westlife were once the word's biggest boy band with 50 million records, racked up 14 UK No 1 singles and netted an estimated £8 million each

Shane Filan គឺជាសមាជិកក្រុមចំរៀង Westlife ម្នាក់នោះ ដែលបានធ្លាក់ខ្លួនក្ស័យធន ដោយសារ
ជំនួញមានបញ្ហា ។ Shane បានប្រកាសខ្សៃធន កាលពីខែកក្កដាកន្លងទៅនេះ បន្ទាប់ពីបោះទុន
រកស៊ីក្នុងវិស័យ អចលនទ្រព្យ ។ ក្នុងពេលក្រុម Westlife ដើរសំដែង Concert ទូទាំងពិភពលោក
ជាលើកចុងក្រោយ ក្រុមនេះបានជាប់លំដាប់ថ្នាក់ ជាក្រុមអ្នកមានដែលរកចំណូលបាន រាប់លាន
ដុល្លារ ពីការលក់សំបុត្រ តែយើងមិនបានដឹងថា Shane កំពុងតែចាប់ផ្តើមខាត ឡុងចុងនាពេល
នោះឡើយ ។ បន្ទាប់ពីបញ្ចប់ការសំដែង Concert កាលពីឆ្នាំមុនរួចមក នៅក្នុងគណនីធនាគារ
របស់ Shane នៅសល់ទឹកប្រាក់តែ ៤៧០ ផោនប៉ុណ្ណោះ ។

នៅក្នុងបទសំភាសន៍របស់ Dailymail ពេលដែលសួរថា នៅក្នុងពេលពិបាកនោះ តើអ្វីដែលធ្វើ
អោយគាត់សោកស្តាយ និងពិបាកចិត្តជាងគេ? Shane បានឆ្លើយថា ក្នុងពេលពិបាកនោះអ្វី
ដែលគាត់ ពិបាកចិត្តជាងគេនោះគឺ ពេលដែលកូនប្រុស Patrick បានឃើញតុក្កតាក្មេងលេង
Spiderman នៅក្នុងហាង ដែលមានតំលៃ ៣០ ផោនប៉ុណ្ណោះ តែគាត់បែជាគ្មានលុយអាចទិញ
អោយកូនលេងបាន ។ ចំណែកអ្វីដែលធ្វើអោយគាត់ សោកស្តាយបំផុតនោះគឺ ក្នុងពេលដែល
មានលុយ គាត់បានចាយខ្ជះខ្ជាយ ជាពិសេសគឺការទិញ ឧទ្ធម្ភាគចក្រ ដែលគាត់បានជិះក្នុងរយៈ
ពេល កន្លះម៉ោងប៉ុណោះ ។ អ្វីផ្សេងៗទៀតដែលគាត់សោកស្តាយ គឺដូចជាការទិញឡានទំនើប
ជាច្រើន ដែលពេលនេះ វាបាត់បង់គ្មានសល់ ។

Tough times: Westlife star Shane Filan and his wife Gillian, the former Westlife singer revealed his financial worries meant he couldn't afford a toy for his son

បន្ទាប់ពីរឿងទាំងនេះបានកើតឡើង មានតែក្រុមគ្រួសារគាត់ ជាពិសេសភរិយាគាត់ ដែលនៅ
តែផ្តល់កំលាំងទឹកចិត្តអោយគាត់ ។ គាត់បន្ថែមថា នេះពិតជាសំណាងណាស់ ដែលគាត់បាត់
បង់ត្រឹមទ្រព្យសម្បត្តិ​ តែមិនបាត់បង់សំលេង គាត់អារម្មណ៍ថា ព្រហ្មលិខិបានផ្តល់ឱកាសដល់
គាត់ជាលើកទី ២ ហើយ ។ ដើម្បស្តារជីវភាពនិង ងើបមុខឡើងវិញ គាត់ក៏បានបញ្ចេញចំរៀង
មួយបទដែលមានចំណងជើងថា " Everything To Me " អញ្ចឹងសូមទស្សនិកជនចូលរួមទស្សនា
ទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ dailymail 


Tags: star entertainment hollywood singer westlife shane business