CamNews

តារា 

Man City បំបាក់ AC Milan ៥ ទល់ ១ កាលពីយប់មិញ (មានវីដេអូហាយឡាយ)

យប់មិញនេះ ក្នុងការប្រកួត ជាលក្ខណៈមិត្តភាព នៅលើទឹកដីអាមេរិក ដែលមានក្រុម Man City ប៉ះជាមួយនិងក្រុម AC Milan ។



នៅក្នុងតង់ទី ១ នៃការប្រកួត Man City ហាក់បីដូចជា ដឹងអំពីចំណុច ខ្សោយរបស់ AC Milan រួច ទៅហើយដោយ ក្នុងតង់ទី ១ នេះក្រុម Man City រកបានរហូត ដល់ទៅ ៤ គ្រាប់ដោយស៊ុតចូល នៅនាទីទី ១២ ដោយ Jovetic នាទីទី ១៤ ដោយ Sinclair នាទីទី ២៣ ដោយ Navas និងនាទីទី ២៦ ដោយ Iheanacho ។ គ្រាន់តែ ៤ គ្រាប់ជាប់ៗគ្នា ក្នុងតង់ទី ១ បានធ្វើអោយក្រុម AC Milan អស់កំលាំងចិត្តទៅហើយ តែយ៉ាងណាក៏សងបាន មួយគ្រាប់ដែរ នៅនាទីទី ៤២ ដោយ Muntari បញ្ចប់តង់ទី ១ នៅនាទីទី ៤២ ។ ចូលមកដល់តង់ទី ២ Man City ទុកមុខអោយ AC Milan ខ្លះតែ នៅបន្ថែម មួយគ្រាប់ទៀត ដែលជាគ្រាប់ទី ៥ ដោយកីឡាករ Jovetic ។ ចប់ការប្រកួត Man City ឈ្នះ AC Milan ៥ ទល់ ១ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube, livescore 


Tags: football man city ac milan