CamNews

កីឡាអន្តរជាតិ 

Man City ពិតជាមានសមត្ថភាពអាចទិញបានកីឡាករល្បីៗលើពិភពលោក

ព័ត៌មានកីឡា៖ លោក Manuel Pellegrini ជាអ្នកចាត់ការនៅក្លឹប Man City បាននៅតែជឿជាក់ថា ក្លឹប ពិតជាមានសមត្ថភាពទុនអាចទិញបានកីឡាករ ដ៏ល្បីៗលំដាប់ថ្នាក់ពិភពលោក បាន។ 

កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅ មានដំណឹងទីផ្សារដ៏រសើប បំផុតរបស់ក្លឹប Man City ដែលមាន​ទំនាក់​ទំនង ចង់បានកីឡាករ​ខ្សែប្រយុទ្ធក្លឹប Barcelona គឺ Lionel Messi ។ ស្របពេលគ្នានោះផង ដែរ ក្លឹប ក៏បានទាក់ទងលោក Pep Guardiola ដែលជាគ្រូបង្វឹកនៅ Bayern Munich ធ្វើជានុយបញ្ឆោតកីឡាករ ប៉ុន្ដែដំណឹងក៏ស្រាប់តែបាត់ទៅវិញ ទាំងគ្រប់យ៉ាងនៅតែស្ថិតក្នុងស្ថានភាពដូចដើម។ 

លោក Manuel Pellegrini បានបានមានប្រសាសន៍ដោយផ្ទាល់ថា» ប្រសិនជាអ្នកចង់ក្លាយជាមនុស្សដែលសំខាន់ក្នុងវិស័យបាល់ទាត់ ឬជាមនុស្សតែម្នាក់គត់ដែលល្បីជាងគេនោះ អ្នកត្រូវមានសមត្ថ ភាព​អូសទាញកីឡាករល្បីៗទាំងនោះ ចូលកមខាងអ្នកទាំងអស់ នោះគ្រប់យ៉ាងអាចនឹងទៅរួចហើយ»។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Man City Messi