CamNews

កីឡាអន្តរជាតិ 

កុំ​ភ្លេច! Man City ប៉ះ Liverpool វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ពាន Capital One Cup យប់​ស្អែក​នេះ

(ក្រុងឡុងដ៍)៖ ក្រុមជើងឯក​រង​ពាន Premier League រដូវកាលមុន Manchester City នឹង​ត្រូវ​ជួប​គូ​ប្រជែង​ហង្ស​ក្រហម Liverpool រាត្រី​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បីដណ្តើមពាន Capital One Cup (League Cup) នៅ​ទឹក​ដី​កណ្តាល​នៃ​កីឡដ្ឋាន Wembley ។

ការប្រកួតនឹងចាប់ផ្តើមនាម៉ោង ២៣៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ដោយ Man City ទើ់ប​តែ​ធ្លាប់​លើក​ពាន​នេះ​កាល​ពី​ឆ្នាំ​២០១៤ ចំ​ពេល​ដែល​ក្រុម​ខ្លាំង​នេះ​ឈ្នះ​ពាន Premier League ដូចគ្នា គ្រា​ដែល Liverpool ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ ដោយ​ត្រូវ​មក​ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ពាន​លំដាប់​ទី៣​អង់គ្លេស​នេះ ។

មុនការជួបគ្នាស្អែកនេះ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​ម្សិល​មិញ​ថា “អ្នក​ចង់​យក​ឈ្នះ Man City ខ្ញុំ​ក៏​ចង់​ដូច​គ្នា តែអ្វីៗវាតែងតែផ្ទុយនឹងការគិតរបស់យើងជានិច្ច តែ​នោះ​មិន​មែន​ជា​បញ្ហា​ដែល​ថាយើងដោះស្រាយមិនចេញនោះទេ” ។

Liverpool ជួបភាពត្រដាបត្រដួងជាខ្លាំងពេលក្នុងពាន Capital One Cup នេះ ដោយឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ​នេះ​ទាំង​យ៉ាប់​បំផុត​​ឈ្នះ​គូ​ប្រជែង ១-០ ស្ទើរ​តែ​គ្រប់​ការ​ប្រកួត គ្រាដែលគូប្រជែងដ៏តានតឹងបំផុតរាត្រីស្អែកនេះ Man City ស៊ី​ដាច់ៗ​គ្រាប់​ជានិច្ច​ជាមួយ​នឹង​លទ្ធផលយ៉ាងហោច​ណាស់​ក៏ ២-០ ឡើងទៅផងដែរ ដែល​មាន​កីឡាករ​គួរ​ឲ្យ​ព្រួយ​បារម្ភ David Silva, Yaya Toure, Kevin de Bruyne ជាពិសេស Sergio Aguero តែម្តង ៕

រូបភាពកាលពីប៉ះគ្នានៅ Premier League

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Man City