CamNews

តន្រ្តី 

Britney Spears ត្រលប់មកវិញ ជាមួយស្ទីលសិចស៊ី ញាក់សាច់ ក្នុងវីដេអូចំរៀងថ្មី (មានវីដេអូ)

Britney Spears ត្រូវបានគេស្គាល់ថា ជាតារាចំរៀង ដ៏ល្បីមួយរូបដែល កំពុងស្នងតំណែងតារា
សិចស៊ីចង្វាក់ POP របស់រាជនី Pop Madona ។ បន្ទាប់ពីនាងបាត់មុខ យូររួចមក ថ្ងៃនេះនាង
បានវិលត្រលប់ មកជួបទស្សនិកជនវិញ ជាមួយនិងបទថ្មីហើយ ។

Britney Spears whipped the dancers spiraling in 12

បទថ្មីរបស់ Britney Spears មានចំណងជើងថា " Work B**ch " ដែលជាបទ ដែលមានចង្វាក់
ញាក់កន្ត្រាក់អារម្មណ៍ ដែលធ្វើអោយទស្សនិកជនស្តាប់ហើយ ចង់រាំតែម្តង ។ ចំណែកវីដេអូវិញ
ពិតជាមានភាព ប្លែកនិងសិចស៊ីជាខ្លាំង ។ វីដេអូនិងការដឹកនាំសំដែង ដឹកនាំដោយលោក Ben
Mor ដែលជាផលិតករមួយរូបដ៏ល្បី ។

អាល់ប៊ុមថ្មីរបស់ Britney Spears នឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី ៣ ខែធ្នូ ខាងមុខនេះហើយ ។
ទស្សនាវីដេអូចំរៀងបទថ្មី នៅខាងក្រោមនេះ ៕


Tags: star entertainment hollywood singer britney spears single work bc