CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំក្រុម​ PSG ដាក់បំរាម ​កុំឲ្យកីឡាកររបស់ខ្លួនបង្កហេតុជាមួយ ខ្សែប្រយុទ្ធ Chelsea

ព័ត៌មានកីឡា៖​ " បំរាម " ថ្នាក់ដឹកនាំក្រុម​ PSG បានហាមប្រាមក្រុមកីឡាកររបស់ខ្លួនទាំងអស់ កុំឲ្យបង្កើត​សកម្មភាពបញ្ហាណាដែលប៉ះពាល់ ដល់ខ្សែប្រយុទ្ធ សំណព្វចិត្ដលោក Jose Mourinho ឲ្យសោះ ពីព្រោះ​ថ្មីៗនេះ ទើបតែ មានឧទាហរណ៍ជាក់ស្ដែង​ឲ្យឃើញពី ក្រុម Liverpool ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ​ថ្នាក់ដឹកនាំក្រុម West Ham ក៏ធ្លាប់ដើជៀសផងដែរ ។

យោងតាមពាក្យសម្ដីទាំងប៉ុន្មានដែលបានអះអាងខាងលើ ថ្នាក់ដឹកនាំក្រុម PSG ទំនងជាមិន​ខ្លាច​នឹង អំណាច​ Chelsea ក្នុងពេលបច្ចុប្បន្ននេះទេ​ ខណៈដែលគាត់​ព្យាយាមដាស់តឿនកីឡាកររបស់គាត់ កុំឲ្យបង្ករឿងជាមួយកីឡាករ Diego Costa ដែលជាខ្សែប្រយុទ្ធសំណព្វចិត្ដរបស់ លោក Jose Mourinho ។ ផ្អែក​តាមការលើកឡើងដូច្នោះ គាត់បានលើកឡើងថា គាត់ស្គាល់ Diego Costa ច្បាស់ ហើយ Diego Costa​ ក៏ជាកីឡាករឆ្នើមមួយរួបដែលជួយកែប្រែវាសក្រុម ។ ប៉ុន្ដែរឿងមួយទៀតវិញ គាត់ក៏ជាមនុស្សដែលសំបូរបញ្ហា ពិព្រោះគាត់ចូលចិត្ដលេងតាមបែបស្ដាយរបស់គាត់ ដូច្នេះពួកយើងត្រូវតែ សម្រួលអារម្មណ៍​ ចុះពេលជួបបញ្ហាបែបនោះកើតឡើង ។ 

គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Chelsea រូបនេះ តែងតែធ្វើឲ្យអ្នកដឹកនាំស្ទើរតែគ្រប់ដែលប៉ះជាមួយ Chelsea ទាំងអស់មានការកោតខ្លាច​នឹងអត្ដចរិក​​ឆេវឆាវ​របស់កីឡាករ ដែលងាយនិងទទួលរងការប៉ះទង្គិចគ្នា បង្កជាបញ្ហា។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News​ Diego Costa