CamNews

តារា 

មិនឲ្យដូចពាក្យគេសេីចចំអកមែន PeyPey Dy ទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារ តាមក្តីប្រាថ្នាខ្លួនទាល់តែបាន

ភ្នំពេញ ៖ គេឯងតែនិយាយថា មនុស្សកុំឲ្យមើលងាយមនុស្ស ថ្ងៃមុនតារាហ្វេសប៊ុក PeyPey Dy​ ជិះត្រឹមតែ morning ពិតមែន ប៉ុន្តែថ្ងៃនេះលោកបានបញ្ចេញឲ្យមហាជនបានឃើញហើយថា លោកបានបំពេញបំណងប្រាថ្នារបស់ខ្លួនហើយ ។ 

កាលពីប៉ុន្មានម៉ោងមុននេះ PeyPey Dy បានបង្ហោះរូបថតជាច្រើនជាមួយនិងឡានស៊េរីទំនើប ហើយភ្ជាប់ជាមួយនិងចំណងជើងថា "កាដូរសម្រាប់ខ្លួនឯងមុនថ្ងៃកំណេីត ចាំបានថា កាលខ្ញុំមិនទាន់មានបាន ជិះត្រឹមmorning ហេីយកាលនោះមានទស្សនាវដ្តីរថយន្តបាន សួរខ្ញុំថា ឡានក្នុងក្តីស្រម៉ៃខ្ញុំគឺជាឡានអ្វី? ខ្ញុំប្រាប់ថា គឺAudi Q7 បន្ទាប់ពីទស្សនាវដ្តីនោះចេញផ្សាយ ពួកម៉ាកនៅវិទ្យាល័យក៏សួរខ្ញុំថា"ហែងស្រលាញ់Audi? តែលូវហែងជិះmorningហ្នឹង?" រួចហេីយគេសេីច តែថ្ងៃនេះខ្ញុំសម្រេចបំណងបានហេីយ តស៊ូគង់បានសម្រេច" ។


ដូច្នេះហើយសម្រាប់អ្នកដែលមិនទាន់បានសម្រេចបំណងប្រាថ្នារបស់ខ្លួន កុំទាន់ចុះចាញ់ តស៊ូឡើង ហើយបង្ហាញឲ្យអ្នកដែលសើចចំអកបានឃើញថា យើងជាមនុស្សអស្ចារដល់កម្រិតណា ៕






ដោយ ៖ គន្ធា


Tags: PeyPey Dy