CamNews

តារា 

បើបង្ហាញមុខមិត្តស្រីតារាហ្វេសប៊ុក PeyPey Dy ស្អាតមិនធម្មតាមែន

ភ្នំពេញ​ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាហ្វេសប៊ុក លោក PeyPey Dy កាន់តែល្បីខ្លាំងឡើងៗ រហូតក្តោបយកកម្មវិធីធំៗជាច្រើន និងថតស្ពតពាណិជ្ជកម្មផ្សេងៗជារឿយៗសឹងតែគ្មានពេលទំនេរទៀតផង ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជីវិតផ្ទាល់ខ្លួនរបស់តារាសម្តែងរូបនេះវិញ គឺរឿងដែលលោកមានសង្សារជាមនុស្សស្រី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកន្លងមក Fans អាចនឹងគិតថា លោកជាមនុស្សស្រលាញ់ភេទដូចគ្នា ប៉ុន្តែការពិតទៅ តារាសម្តែងវ័យក្មេងរូបនេះ បានបង្ហោះរូបថតហើយភ្ជាប់មកជាមួយនិងចំណងជើងដ៏ផ្អែមល្អែមថា "ដល់ពេលហេីយ មិនគួរលាក់បាំងទៀតទេ 
អរគុណអូនដែលចូលមកក្នុងជីវិតបង អរគុណដែលមិនប្រកាន់អតីតកាលរបស់បង អរគុណដែលព្រមបន្តដំណេីរទៅមុខជាមួយបង ហេីយអរគុណដែលហ៊ានទទួលយកអ្វីគ្រប់យ៉ាងជារបស់បង
សន្យាថានឹងកាន់ដៃអូនអោយជាប់ 
អ្នកទាំងអស់គ្នាជឿលេីនិស្ស័យទេ?"

PeyPey Dy បន្តទៀតថា "មនុស្ស2នាក់ផ្តេីមពីមិត្តភាព ហេីយស្គាល់ច្បាស់ពីខ្ញុំ ដឹងរឿងខ្ញុំគ្រប់យ៉ាង ប្រែក្លាយជាមនុស្សដែលម្នាក់ដែលខ្ញុំមិនអាចខ្វះបាន
ប្រែក្លាយជាមិត្តភក្តិក្លាយជាសង្សារ ប្តូរពីពាក្យស្និទ្ធិស្នាលទៅជាពាក្យមិនអាចខ្វះបាន 
ដូច្នេះភាពជាយុវវ័យមិនប្រាកដថាជាភាគបញ្ចប់នៃជីវិតអ្នកទេ សូមសួរខ្លួនឯងម្តងទៀតថា អ្នកកំពុងស្រលាញ់អ្នកណា ហេីយកុំខ្លាចពាក្យឆ្លេីយតប ព្រោះអ្វីក៏អាចកេីតឡេីងបានដែរ
" ។ 

ត្រឹមតែសារប៉ុននេះ ក៏អាចបញ្ជាក់បានយ៉ាងច្បាស់ថា តារាសម្តែងកំពុងពេញនិយមរូបនេះ មិនបានស្រលាញ់ភេទដូចគ្នាឡើយ ។ ជាងនេះទៅទៀត គេសង្កេតឃើញថា មិត្តស្រីរបស់លោក PeyPey Dy ហាក់មានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយថា អ្នកទាំងពីរពិតជាសាកសមជាគូស្នេហ៍ពិតមែន ៕






ដោយ ៖ គន្ធា

 


Tags: PeyPey Dy