CamNews

តារា 

ថ្ងៃនេះជាថ្ងៃកំណើត Nick មានពាក្យអ្វីជូនពរគាត់? ចុះមានដឹងអត់ថាតារាថៃរូបនេះអាយុប៉ុន្មានហើយឆ្នាំនេះ?

ព័ត៌មានកំសាន្ត ​៖ តារាសម្តែងថៃ លោក Pinpradab Kunatip ឬ មានឈ្មោះក្រៅហៅថា Nick kunatip ត្រូវបានគេដឹងថា នេះគឺជាថ្ងៃកំណើតរបស់លោក ដែលឈាងចូល ២៣ ឆ្នាំក្នុងឆ្នាំថ្មីនេះតែម្តង ។ 

លោក Pinpradab Kunatip ដែលទើបមកកាន់ប្រទេសកម្ពុជា កាលពីខែមុន ព្រមទាំងចូលហាត់រាំជាមួយនិងកូនប្រុសលោក ព្រាប សុវត្ថិ មុនពេលឡើងឆាកដោយផ្ទាល់ជាមួយម្ចាស់បទ "អរគុណដែលឲ្យខ្ចីលុយ" ក៏បានបង្ហោះរូបថតមួយសន្លឹកក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "Happy birthday to me 23y" គឺមានន័យថា "រីករាយថ្ងៃកំណើតទៅកាន់ខ្លួនឯង ឈាងចូលវ័យ ២៣ ឆ្នាំ" ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Nick កើតនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ១៩៩៤ ហើយនេះគឺជាថ្ងៃកំណើតរបស់លោកក្នុងវ័យ ២៣ ឆ្នាំ ។ បើទោះបីជាលោកមានវ័យក្មេងក៏ដោយចុះ ប៉ុន្តែកេរ្តិ៍ឈ្មោះវិញ និយាយពីថា​ ល្បីទាំងក្នុងនិងក្រៅប្រទេសតែម្តង ។ ជាចុងក្រោយចង់និយាយថា រីករាយថ្ងៃកំណើត កំលោះសង្ហា Nick ជូនពរឲ្យមានឈ្មោះកាន់តែល្បីជាងនេះទៅទៀត ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook