CamNews

តារា 

បោះបង់ចោលការសិក្សា ទៅធ្វើតារា ដោយសារតែមុខដូច Harry Styles (One Direction)

នៅក្នុងពិភពលោក យើងនេះមានមនុស្ស ដែលមានមុខមាត់ ដូចគ្នាច្រើនណាស់ គ្រាន់តែថា ដូចខ្លាំងឬដូចតិច ។ ហើយការដែលមានមុខមាត់ ដូចតារាល្បីនោះ វាក៏អាចនាំមកនូវ ការងារ និងអាជីពជាតារា ផងដែរដែលវាកើតឡើង ចំពោះនិស្សិតអង់គ្លេស ម្នាក់ខាងក្រោមនេះ ។



Aron Dale និស្សិតផ្នែកវិស្វករ វ័យ ២៥ ឆ្នាំរស់នៅតំបន់ Redcard ក្រុង Yorkshire ប្រទេស អង់គ្លេសបាន បោះបង់ការសិក្សា ដើម្បីធ្វើជាតារា​ ដោយសារតែមុខមាត់ដូច Harry សមាជិក ក្រុមចំរៀង One Direction ។ ដំបូង Aron Dale មិនចាប់អារម្មណ៍ថា ខ្លួនឯងមានមុខមាត់ដូចទៅ និងតារាចំរៀង Harry ឡើយតែនៅពេលដែល មានមិត្តភក្តិ និង Fan មួយចំនួនចេះតែនិយាយ ថាគាត់មុខដូច Harry គាត់ក៏ផ្ទុះឡើង គំនិតមួយឡើង ។ គាត់ក៏បានបោះបង់ ការសិក្សាមកធ្វើ ជាតារាមុខមាត់ដូច Harry Styles ។ គាត់បានប្រាប់ថា គាត់អាចធ្វើអោយ អ្នកគាំទ្រស្រីៗចោម រោមសុំនៅជិត យ៉ាងងាយស្រួល ។ តែអ្វីដែលគាត់គិត និងអួតវាមិនដូចតាម បំណងឡើយ ដែលតាំងតែពីចាប់ អាជីពជាតារា មុខដូច អសរយៈពេល ១ ឆ្នាំរួចមកគាត់ ត្រូវបានគេហៅទៅ ធ្វើជា Harry Styles ក្លែងក្លាយតែ ៦ ដងប៉ុណ្ណោះដែល ក្នុងម្តងៗទទួលបាន ១០០ ផោនក្នុង ១ ម៉ោង ។ គួរបញ្ជាក់ផងដែរថា " តារាមុខដូច " នេះជាអាជីព សំរាប់អ្នកដែលមាន មុខមាត់ដូច តារាល្បីណាមួយ ហើយត្រូវគេជួល ទៅធ្វើជាតារាបង្ហាញម៉ូត ឬទៅចូលរួម កម្មវិធីផ្សេងៗដើម្បី ទាក់ទាញការចាប់អារម្មណ៍ ។



បន្ទាប់ពីបរាជ័យ អស់រយៈពេល ១ ឆ្នាំរួចមក Aron Dale គិតថានឹងប្តូរផ្ទះ ទៅនៅទីក្រុង ឡុង ដើម្បីស្តារអាជីព នេះសារជាថ្មីឡើងវិញ ។ Aron និយាយថាការបរាជ័យ កន្លងមកព្រោះមកពី Yorkshire ជាទីក្រុងតូច ហើយត្រូវបានគេ ស្គាល់រូបគាត់ អស់ទៅហើយគ្មាន អ្នកណាច្រលំទេ ដូចនេទៅ ទីក្រុងឡុង នឹងគ្មានអ្នកស្គាល់ហើយ អាចប្រលំនិងសំដែង ជាតារាមុខដូច កាក់កប ជាងមុន ។ តែបើតាមសំដី អ្នកគាំទ្រ One Direction ២ នាក់បាននិយាយ Aron Dale មានមុខ មាត់ដូចនិង Harry Style ដែរតែដូចឆ្ងាយ ដូចបងប្អូនជីដូនមួយ អញ្ចឹង ។ ចុះទស្សនិកជនគិតថា គាត់មានមុខដូច Harry Style ទេ​?

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: star harry style aron dale