CamNews

ព័ត៌មានអន្តរជាតិ 

ប្រជានេសាទ ទទួលបានជោគជ័យ លើការជួយសង្គ្រោះ ជនអន្តោប្រវេសន៍ Rohingya

ព័ត៌មានអន្តរជាតិ ៖ សហគមន៍នៃសម្ព័ន្ធភាព ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើជនអន្តោប្រវេស ន៍រ៉ូហ៊ីនយ៉ា The Alliance of Concerned Aceh Community for Rohingya (​ A​MAPR)  ដើមសប្តាហ៍ ថ្ងៃច័ន្ទ ទី ២៥ ឧសភា ស្តែងអោយឃើញនូវសេចក្តីដឹងគុណរបស់ខ្លួន ចំពោះ បងប្អូនអ្នកនេសាទនៃ សហគមន៍ Acehnese លើកោះស៊ូមាត្រា ទាក់ទិនទៅនឹងសណ្តានចិត្ត ជួយជនអន្តោប្រវេសន៍ Roh- ingya ពីការជាប់កឿង ក៏ដូចជា រសាត់អណ្តែត លើផ្ទៃសាគរ ។ អ្នកសម្របសម្រួល   AMAPR លោក Basri Effendy អោយដឹងថា ៖ ចំពោះការលះបង់ដ៏ធំធេងតាមរយៈការចេញជួយសង្គ្រោះដោយស្មគ្រ័ ចិត្ត ដូច្នេះពួកគេគួរតែទទួលបានការគោរព និងកោតសរសើរ ។


បើទោះបីជា ក្រុមប្រជានេសាទ បានប្រថុយជីវិត នៅលើសាគរក្នុងការចេញយុទ្ធនាការជួយសង្គ្រោះ ក្រុមជនអន្តោប្រវេសន៍យ៉ាងណាក៏ដោយចុះ ក៏ពួកគេនៅតែទទួល  បានការរិះគន់ ពី  សំណាក់រដ្ឋាភិ បាលដែលបានលើកឡើងជាមួយនឹងសារគម្រាម ដកហូតអាជ្ញាប័ណ្ណនេសាទរបស់ពួកគេ ។

ដោយឡែក លោក Basri បន្តអោយដឹងថា ៖ នឹកគិតទៅដល់ វីរភាពនៃ ការព្យាយាមរបស់ពួកគេក្នុង គោលបំណង ជួយមនុស្សជួបអាសន្ន នៃក្រុម Rohingya សហគមន៍   AMAPR សូមស្តែងនូវការដឹង គុណក៏ដូចជា ទទួលស្គាល់នូវវីរភាពដ៏អង់អាចមួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះ  លោកក៏បានជម្រុញ អោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលជាប់ពាក់ព័ន្ធ ផ្តល់នូវការទទួលស្គាល់   កម្រិតមួយខ្ពស់និងថ្លៃ ថ្នូរ ចំពោះក្រុមប្រជានេសាទទាំងនេះ ដែលមានសណ្តានចិត្តមនុស្សធម៌ បើទោះបី ជាពួកគេខ្លួនឯង នោះប្រឈមមុខនឹងការកំណត់យ៉ាងណាក៏ដោយចុះ ។

ប្រភពពីសារព័ត៌មាន merdeka.com បង្ហាញជាក់ស្តែងអោយដឹងថា ខ្លួនទទួលបាន   ទិន្នន័យនៃតួរ លេខ ជនអន្តោប្រវេសន៍ ពោល ចំនួនសរុប នៃក្រុមជនអន្តោប្រវេសន៍ Rohingya    និង បង់ក្លាដេស មានដល់ទៅ ១,៧៥៩ នាក់ ចាប់តាំងពីមាន និន្នាការនៃការសំចតដីកោះ ប្រទេស   ឥណ្ឌូនេស៊ី ថ្ងៃទី ១០ ឧសភា កន្លងមក ក្នុងនោះ ៥៦៤ នាក់ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅឯតំបន់  Kota Lhok - seumawe ៦៧២ នាក់ នៅ Kota Langsa ៤៧៦ នាក់ នៅ East Aceh និង 47ស្នាក់អាស្រ័យបណ្តោះ អាសន្ននៅឯ Aceh Tamiang ៕

- អាន ៖ រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

- អាន ៖ រាប់ពាន់នាក់ ជួយសង្គ្រោះ ពីការរសាត់អណ្តែត លើសមុទ្រ គឺជាជនរងគ្រោះ ជួយដូរមនុស្ស ខុសច្បាប់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya