CamNews

តារា 

តារាល្បីៗជើងចាស់ ដែលមានកូនក្នុងវ័យច្រើនបំផុត

ព័ត៌មានកំសាន្ត ៖ នៅក្នុងទីក្រុងហុងកុង ប្រទេសចិន គេត្រូវបានគេសង្កេតឃើញថា តារាល្បីៗជាច្រើនរូបដែលគេសង្កេតឃើញថា យកកូននៅក្នុងវ័យច្រើនបំផុត ។ 

នៅក្នុងចំណោមនោះគឺ មាន លោក Andy Lau អ្នកនាង Carol Choo អ្នកនាង Fann Wong និងលោក Christopher Lee និងតារាល្បីៗជាច្រើនដួងទៀត ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាអាយុ និងរូបថតរបស់ពួកគាត់ទាំងអស់គ្នា ។ 

-ចុចអាន ៖ ភរិយា​តារា​សម្តែង​ជើង​ចាស់ Andy Lau ហៅ លី តៅហួរ សម្រាល​បាន​កូន​ប្រុស​ស្ងាត់ៗ តែ​ព្យា​យាម​លាក់​បាំង

 

-ចុចអាន ៖ Andy Lau ទិញយន្តហោះផ្ទាល់ខ្លួន តំលៃ ២០០ លានយ័ន

 

១. លោក Andy Lau វ័យ ៥៤ ឆ្នាំ និងភរិយាអ្នកនាង Carol Choo វ័យ ៥០ ឆ្នាំ ហើយនាងគឺជាអតីតបវរកញ្ញាម្នាក់  ។ ហើយប្តីប្រពន្ធមួយគូនេះបានផ្តល់កំណើតឲ្យកូនស្រីម្នាក់ឈ្មោះ Hanna កាលពីថ្ងៃទី ០៩ ខែឩសភា ឆ្នាំ ២០១២ ហើយទើបតែផ្តល់កំណើតឲ្យកូនប្រុសម្នាក់ទៀត កាលពីពេលថ្មីៗនេះ ដោយប្រើការចាក់បញ្ចូលមេជិវិត តាមបែបវិទ្យាសាស្រ្តតែម្តង ។



២. អ្នកនាង Fann Wong វ័យ ៤៥ ឆ្នាំ និងស្វាមីលោក Christopher Lee វ័យ ៤៥ ឆ្នាំ អ្នកទាំង ២ គឺជាតារាសម្តែងដ៍ល្បីឈ្មោះដូចគ្នា ហើយទើបតែសម្រេចចិត្តផ្តល់កំណើតឲ្យកូនដំបូង ដែលមានឈ្មោះថា​ Lee Xi Quan កាលពីថ្ងៃទី​០៩ ខែសីហា ឆ្នាំ ២០១៤​ ។ 



៣.​​ អតីតបវរកញ្ញាឯកហុងកុងនាង Michelle Reis​ បានផ្តល់កំណើតឲ្យកូនប្រុសដំបូងរបស់នាង ជាមួយនិងស្វាមី ហើយនាងមានអាយុដល់ទៅ ៤១ ឆ្នាំទៅហើយ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone 


Tags: Fann Wong Christopher Lee Andy Lau Carol Choo