CamNews

ភាពយន្ត 

Andy Lau និង Donnie Yen ចាប់ដៃគ្នាធ្វើអោយកក្រើកនៅក្នុងរឿង “នាគកំណាចនៅហុងកុង ឬ Chasing The Dragon“

កំសាន្ត ៖ "Chasing The Dragon" ជាខ្សែភាពយន្តដែលនិយាយពីសាច់រឿងពិតដ៏ទៅ ២ ក្នុងរឿងតែមួយ។

ជាញឹកញាប់ ពួកយើងតែងឃើញនូវការចាក់បញ្ចាំងភាពយន្តដែលទាក់ទងនឹងការតាមចាប់ពួកឧក្រិដ្ឋជនរបស់ប៉ូលិស ប៉ុន្តែយើងមិនសូវបានឃើញនោះទេនូវការចូលរួមរបស់ប៉ូលិសក្នុងការប្រព្រឹត្តបទល្មើស ដើម្បីពង្រីកអាណាចក្រខ្មៅងងឹតរបស់ពួកទុច្ចរិត។ ដោយផ្អែកតាមសាច់រឿងពិត ភាពយន្ត "Chasing the Dragon" ដែលមានតួអង្គឯកឈ្មោះ Crippled Ho (សម្តែងដោយ Donnie Yen) ដែលបានក្លាយខ្លួនជាបិតាថ្នាំញៀនក្នុងទីក្រុង ហុងកុង នាសតវត្សន៍ទី៦០ ក្រោមការជួយរបស់អធិការកិច្ចកំហូចម្នាក់ឈ្មោះ Lee Rock (សម្តែងដោយ Andy Lau) ។ ស្របពេលការខុបខិតរវាងក្រុមប៉ូលិស និងអ្នកជួញដូរគ្រឿងញៀនបានក្លាយជាទំលាប់មួយនៅក្នុងការធ្វើជំនួញនេះ ក៏មានការបង្កើតនូវគណៈកម្មាធិការប្រឆាំងអំពើរពុករលួយនាឆ្នាំ១៩៧៤ ដែលបានធ្វើឲ្យមានការគម្រាមគំហែងដល់អាណាចក្រ Ho។ ប៉ុន្តែ Ho នៅតែប្តេជ្ញាថាមិនបញ្ឈប់ ដោយគាត់ចង់ក្លាយជាអធិរាជគ្រឿងញៀនតែមួយគត់នៃអាណាចក្រនេះ។ តើទំនាក់ទំនងរវាង Ho និង អធិការ Lee Rock អាចជំនះការផ្លាស់ប្តូរនេះបានឬទេ? ចម្លើយនឹងត្រូវបានឆ្លើយនៅក្នុងភាពយន្តរឿង "Chasing the Dragon"។

រឿង “​នាគកំណាចនៅហុងកុង ឬ Chasing The Dragon” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។




ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited 


Tags: Movie Article Andy Lau