CamNews

តារា 

ស្អីគេ!!! ប្រពន្ធរបស់តារាសម្តែង លោកលីតៅហ៊ូ កំពុងតែមានកូនជាលើកទី ២ ក្នុង​វ័យ ចាស់ទាល់តែមែនទែន ?

ព័ត៌មានកំសាន្ត​ ៖ ដោយយោងតាមរបាយការណ៍ពីទស្សនាវដ្តី Hong Kong កាលពីកាលពី ថ្ងៃពុធ តារាសម្តែងជនជាតិ ហុងកុងម្នាក់ឈ្មោះ Andy Lau ដែលប្រជាជនកម្ពុជា និយមហៅរូបលោកថា លោក លីតៅហ៊ូ ដែលសព្វថ្ងៃនេះ លោកមានវ័យ ៥៤ ឆ្នាំ ។ ហើយប្រពន្ធរបស់លោកជាជនជាតិ Malaysian មានឈ្មោះថា Carol Choo ដែលមានវ័យ ៥០ ឆ្នាំ ហើយពេលនេះ ពួកគេកំពុងតែមានការរំពឹងថា នឹងមានកូនជាលើកទី ២ ។ 


យោងតាមរបាយការណ៍ពី Apple Daily វិញ ស្រ្តីដែលមានឈ្មោះថា Choo ជាមានការជឿជាក់ថា ខ្លួនមានកំពុងតែមានផ្ទៃពោះ ចំនូន ៤ ខែ ហើយបន្ថែមឲ្យដឹងទៀតថា នាងបានដឹងថា នាងបានចាប់ផ្តើមមានគត៏នៅក្នុងខែ ធ្នូ ។


បើយោងតាម ទស្សនាវដ្តី Hong Kong លោកស្រី Choo កំពុងតែទៅកាន់ ការបន្ថែមសមាជិក ថែមទៀតហើយ ។


មានរបាយការណ៍បានបន្ថែមឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះ មានកូនស្រីដែលមានអាយុ ៤ ឆ្នាំ មានឈ្មោះថា Hanna ហើយក៍ កំពុងតែមានរំពឹងទុកថា ពួកគេនឹងមានកូនប្រុសម្នាក់ទៀត ។ 


នៅពេលដែលលោក Lau បានទាក់ទងជាមួយនិង គេហទំព័រ Apple Daily ហើយ គាត់មិនបានបដិសេធ ជាមួយនឹង រឿងដែលថា ប្រពន្ធរបស់គាត់ កំពុងតែមាន ផ្ទៃពោះ នោះ ហើយគាត់ថែមទាំងបាននិយាយពាក្យថា អរគុណទៅកាន់ក្រុមអ្នកកាសែត សម្រាប់ការយកចិត្តទុកដាក់ របស់ពួកគេ ។ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Apple Daily Hong Kong Carol Choo Andy Lau