CamNews

តារា 

Zayn និង Louis (One Direction) លេចចេញវីដេអូ ជក់កញ្ឆាស្រវឹងហោះហើរ ត្រូវគេរិះគន់ពេញទំហឹង (មានវីដេអូ)

កាលពីខែមុន យើងបានឃើញថា One Direction បានធ្វើដំណើរ ទៅកាន់ប្រទេស ប៉េរូ ដើម្បីធ្វើការ សំដែង Concert ។ ហើយ One Direction ក៏បានទៅលេង Machu Pichu ផងដែរ តែថ្មីៗនេះ មាន វីដេអូមួយ ផុសឡើងដែលយើងឃើញ Zayn និង Louis មានអារម្មណ៍ ហោះហើរខ្ពស់ជាង Machu Pichu ទៀតផង ។



នៅក្នុងវីដេអូ ថ្មីមួយនេះ យើងបានឃើញថា Zayn និង Louis បានសប្បាយរីករាយ ជាខ្លាំងក្នុងការ ធ្វើដំណើរ តែអ្វីដែលសប្បាយ ជាងនេះទៅទៀតនោះ អ្នកទាំង ២ បានជក់បារីមូលដែលនៅខាងក្នុង គឺជាកញ្ឆា ។ នៅក្នុងវីដេអូ Zayn ជាអ្នកជក់ហើយ Louis ក៏ជក់ដែរតែ យើងមិនបាន ឃើញមុខទេ ព្រោះជាអ្នកកាន់ កាំមេរ៉ា ដោយយើងស្គាល់បាន តាមសំលេងរបស់ Louis ។ អ្នកទាំង ២ នេះធ្លាប់ មានប្រវត្តិជាប់ ជាមួយនិងរឿងអាស្រូវ ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ពីមុន រួចទៅហើយ ដល់ តែឥលូវនេះ ពួកគេមិនខ្លាច នឹងបង្ហាញវាឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅលេងសើចរឿង ប៉ូលិស ដែលគេឃើញ តាមផ្លូវទៀត ។



ដោយវីដេអូនេះ បែកធ្លាយចេញមក Zayn និង Louis ត្រូវបានគេ រិះគន់យ៉ាងចាស់ដៃ ជាពិសេសគឺ ខាងអណាព្យាបាល ក្មេងអ្នកគាំទ្រ One Direction ។ ពួកគាត់និយាយថា Zayn និង Louis គួរតែដឹង ថាខ្លួនមាន អ្នកគាំទ្រ ជាក្មេងៗច្រើនណាស់ មិនគួរណាផ្តល់គំរូអាក្រក់ បែបនេះឡើយ ។ ខាងក្រុម One Direction ក៏មិនមាន អ្នកតំណាងមួយណា ចេញមុខមក បញ្ចប់រឿងនោះទេ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: star singer one direction peru zayn louis