CamNews

ព័ត៌មានអន្តរជាតិ 

អណោចអធម ៖ ពលរដ្ឋ ៩ នាក់ស្លាប់ ខណៈរថភ្លើង ជួបឧបទ្ទេវហេតុ ឆាបឆេះ សន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស cnn បានដកស្រង់ សម្តីអាជ្ញាធរ ផ្លូវដែក ប្រទេស ឥណ្ឌា អោយដឹងថា យ៉ាងហោច ពលរដ្ឋ ៩ នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម បន្ទាប់ពី រថភ្លើង មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ ឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាព្រឹក​ ថ្ងៃពុធ ម្សិលមិញនេះ ។

បន្ថែមពីលើនេះ លោក Sharat Chandrayan ជាអ្នកនាំពាក្យ តំណាងអោយ Dehradun Express បាន គូសបញ្ជាក់អោយដឹងថា ករណីផ្ទុះឆាបឆេះ លើកនេះ បានកើតឡើង នាវេលាម៉ោង ២ និង ៣០ ទាបភ្លឹ (ម៉ោងក្នុងស្រុក ប្រទេសឥណ្ឌា) ដោយនៅក្នុងនោះ បានធ្វើអោយទូរថភ្លើង ខូចខាតទាំងស្រុង ដល់ទៅ ៣ ទូ ស្របពេលដែល ពលរដ្ឋ ៩ នាក់ បានស្លាប់បាត់បង់ជីវិត ។

គួរបញ្ជាក់ផងដែរថា រថភ្លើងមួយគ្រឿងនេះ ធ្វើដំណើរចេញពី ទីក្រុង ម៉ុមបៃ ទៅ ក្រុង Dehradun ភាគ ខាងជើង ប្រទេសឥណ្ឌា ខណៈពេលដែលមាន ការធ្វើដំណើរនោះ ក៏មានករណី ផ្ទុះឆាបឆេះនេះតែម្តង មនុស្ស ៥ នាក់ ក្នុងចំណោម មនុស្ស ៩ នាក់នោះ ត្រូវបានគេ ស្គាល់អត្តសញ្ញាណ ស្របពេលដែល សាកសព ផ្សេងទៀត ត្រូវបានគេរក្សាទុក នៅឯ មន្ទីរពេទ្យ​ក្នុងស្រុក មួយកន្លែង មានទីតាំងឆ្ងាយពីទី ក្រុង ម៉ុមបៃ​ ១២៥ គ.ម ។ ផ្ទុយទៅវិញ មូលហេតុ ដែលនាំ អោយមានករណី ឆាបឆេះមួយនេះ ពុំទាន់ បានដឹងច្បាស់នៅឡើយនោះទេ ពោលគឺ ស្ថិតនៅក្នុងភាព ស្រពិចស្រពិល នឹងធ្វើការតាមដានស៊ើប អង្កេត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn


Tags: New delhi India Asia Mumbai Crazy man viral video Int news