CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ចិនបន្តមហ្ឆិតា របស់ខ្លួន បញ្ជូន យានអវកាស ទៅសំចត នៅលើ ភពព្រះច័ន្ទ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស cntv ចិន ងោយដឹងថា កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ពោលគឺ នៅវេលា ទាបភ្លឺ ម៉ោង ប្រមាណជាង ១ និង ៣០ នាទី (ម៉ោងក្នុងស្រុក ប្រទេសចិន) នៅឯមូលដ្ឋាន បាញ់បង្ហោះ ផ្កាយរណប Xichang Satellite Launch Center មានទីតាំង ស្ថិតនៅភាគ និរតី ប្រទេសនេះ ចិន បានបាញ់បង្ហោះ គ្រាប់រ៉ុកកែត របស់ខ្លួន​ ដោយ នៅក្នុង មានតំណភ្ជាប់ ក្នុងការបញ្ជូន យានអវកាស ទៅសំចត នៅឯភពព្រះច័ន្ទ ។

គួរបញ្ជាក់ផងដែរថា ករណីអ្នកវិទ្យាសាស្រ្ត បញ្ជូន យានអវកាស របស់ខ្លួន ទៅសំចត នៅលើភព ព្រះ ច័ន្ទ លើកនេះ គឺជាលើកទី ១ ហើយ របស់បណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងសតវត្សទី ២១ បន្ទាប់ពី សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ។

គ្រាប់រ៉ុកកែត ដែលគេបានបាញ់បង្ហោះ លើកនេះ មានឈ្មោះថា Chang'e-3 ដោយនៅក្នុងនោះ មាន ករណីតំណភ្ជាប់ យានអវកាស ឈ្មោះ "Yutu" (Jade Rabbit) ទៅសំចត នៅលើឋាន ព្រះច័ន្ទ បើនិតិវិធី ពិតជា ធ្វើបានសម្រេច អនុលោម ទៅតាមគម្រោង ដូចដែលបាន គ្រោងទុកនោះ យានមួយនេះ នឹងសំ ចតជាផ្លូវការ នៅលើឋាន ព្រះច័ន្ទ នាពាក់កណ្តាល ខែធ្នូ ខាងមុខនេះ ។

គួររំឭកផងដែរថា ការងារ ដែលជាទំនួលខុសត្រូវ របស់យាន "Yutu" (Jade Rabbit) ត្រូវធ្វើរួមមានដូច ជា ៖ ធ្វើការវាស់ស្ទង់ រចនាសម្ព័ន្ធ និង ផ្ទៃភូមិសាស្រ្ត របស់ភពព្រះច័ន្ទ ក៏ដូចជា ស្វែងរកនូវ ធនធាន ធម្មជាតិជាដើម៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cntv


Tags: China Moon Lunar spacecraft Russia USA Int news