CamNews

តារា 

ជាការពិតទេថា Justin ធ្វើឲ្យម្តាយនាង Selena ត្រូវចូលពេទ្យសង្រ្គោះបន្ទាន់ ក្រោយដឹងថា ត្រលប់ទៅត្រូវគ្នា

តារា ៖ អ្នកស្រី Mandy Teefey ដែលត្រូវបានគេស្គាល់ថា ជាអ្នកម្តាយរបស់នាង Selena gomez ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យក្រោយទាស់សម្តីជាមួយនឹងតារាចម្រៀងវ័យក្មេងរូបនេះ ។ 

ប្រភពដដែលបានបន្តទៀតថា ជម្លោះរវាងម្តាយកូននេះបានកើតឡើង ក្រោយពីបានដឹងថា នាង Selena gomez និង Justin bieber បានត្រលប់ទៅបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយគ្នា កាលពីប៉ុន្មានសប្តាហ៍មុននេះ ទើបត្រូវបានអ្នកស្រី Mandy Teefey ដែលជាម្តាយមិនពេញចិត្តយ៉ាងខ្លាំង ព្រោះម្ចាស់បទ "Love you like a song" ធ្លាប់ខូចចិត្តស្ទើរស្លាប់ស្ទើររស់ ព្រោះទង្វើមិនល្អកន្លងមករបស់ Justin bieber ។ 

អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតអ្នកស្រី Mandy Teefey បានធ្វើការ Unfollow គណនីអុុិនស្រ្តាក្រាមរបស់ Selena gomez ហើយពេលនេះអ្នកស្រីកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យថែមទៀតផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail 


Tags: Selena gomez Justin bieber The weekend