CamNews

តារា 

ជាការពិតដែរទេថា Selena gomez រកបានមិត្តប្រុសថ្មី ស្របពេល Justin ប្រកាសរៀបការ?

បន្ទាប់ពីពិធីជប់លៀងក្នុងថ្ងៃកំណើតឈានចូលវ័យ ២៦ ឆ្នាំ កាលពីសប្តាហ៍មុនហើយនោះ នាង Selena Gomez ត្រូវបានគេប្រទះឃើញថា នៅតែបន្តដើរលេងជាមួយនិងមិត្តភក្តិនៅលើទឹកដី Los Angeles ។ 

តារាចម្រៀងស្រីរូបនេះ ត្រូវបានគេប្រទះឃើញពណ៍ឈុតពណ៍ខៀវ បញ្ចេញដើមទ្រូងធម្មតា ព្រមទាំងមិនពាក់អាវក្នុងថែមទៀតផង ព្រមទាំងសើចយ៉ាងសប្បាយរីករាយ ហាក់គ្មានទុក្ខកង្វល់អ្វីនោះទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

នៅក្នុងថ្ងៃតែមួយនោះ តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេប្រទះឃើញឈរនៅក្បែររបស់ម្នាក់ ដែលមានឈ្មោះថា Caleb Stevens ។ រូបថតត្រូវបានចែកចាយ ហើយក៏ផ្ទះពាក្យចចាមអារាមថា Caleb និង Caleb កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា មួយរយៈពេលនេះ ។ ប៉ុន្តែប្រភពជិតស្និទ្ធរបស់ម្ចាស់បទ "Who say" រូបនេះ បាននិយាយថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Selena gomez Taylor Swift Caleb Stevens