CamNews

តារា 

Selena Gomez ចំណាយពេល​ជាមួយ​គូស្នេហ៍មុនថ្ងៃ....

(អាមេរិក)៖ ពិតជារ៉ូមែនទិកណាស់សម្រាប់គូស្នេហ៍ Selena Gomez និង The Weeknd ដែលពួកគេបានចំណាយ ពេលរួមគ្នាមុនទិវានៃក្តីស្រឡាញ់ជិះទូក កំសាន្តក្នុងពេលរាត្រី ដោយបង្ហាញភាពស្និទ្ធស្នាល មិនឲ្យឃ្លាតឆ្ងាយពីគ្នាឡើយ។

អ្នកប្រម៉ាញ់រូបភាពបានបង្ហាញពី សកម្មភាពរបស់គូស្នេហ៍ទាំងពីរ ដែលចំណាយពេលរួមគ្នា ទោះបីមុនថ្ងៃទី១៤ កុម្ភៈបន្តិចក្តី ប៉ុន្តែ មើលទៅ Selena និង Weeknd ហាក់ខុសប្លែកពីដៃគូមុនៗរបស់តារាស្រី រូបនេះដែលនាងមិន យកចិត្តទុកដាក់ខ្លាំងដូច ពេលនេះឡើយទោះបីនាង ធ្លាប់ជាគូស្នេហ៍របស់ តារាប្រុសវ័យក្មេង Justin Bieber ក៏ដោយ។

Selena ជាប់សម្តែងនៅឯទីក្រុងញូវយ៉ក ថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះទើបនាងនិង គូស្នេហ៍ចំណាយពេល រួមគ្នាកាលពីថ្ងៃទី១១ កុម្ភៈ ជិះទូកដ៏ប្រណីតកំសាន្ត ពេលរាត្រីដ៏រ៉ូមែនទិកដែរ។ ទំនាក់ទំនងរវាង Selena និង The Weeknd ចាប់ផ្តើមល្បីកក្រើកនៅ ពេលដែលពួកគេបង្ហោះរូបភាព ដ៏សិចស៊ីជាមួយគ្នានៅ Santqa Monica កាលពីថ្ងៃទី១០ មករាកន្លងទៅនេះ ដែលធ្វើឲ្យមហាជន ស្មានមិនដល់៕




ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង


Tags: Selena Gomez