CamNews

តារា 

តារាប្រុសហុងកុងដ៏​ល្បី លោក Aaron Kwok លាក់​មិន​​ជិត​​នឹង​​ចំ​ណង​​ស្នេហ៍ លួច​​លាក់​​ជា​​មួយ​នាង Moka

(ហុងកុង)៖ តារាសម្តែងហុងកុងដ៏ល្បីម្នាក់ គឺលោក Aaron Kwok បានបណ្តើរនាង Moka Fang ជាសាធារណៈនៅចំពោះមុខមហាជន ហើយត្រូវបានអ្នកសារព័ត៌មាន តាមប្រម៉ាញ់រូប ស្ទើរតែគ្រប់សកម្មភាពរបស់លោក និងតារាស្រីវ័យក្មេងរូបនេះ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃបុណ្យគ្រីស្តម៉ាសកន្លងទៅ ទោះបីជារវល់ថតកុនយ៉ាងណាក្តីក៏លោក Aaronមិនភ្លេចទៅទទួលគូស្នេហ៍​ទៅទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិក ជាមួយគ្នាដែរ ហើយអ្វីដែលគេចមិនផុតពីក្រសែភ្នែកមហាជន និងអ្នកសារព័ត៌មាននោះ គឺពួកគេទាំងពីរក្រៅពីបាយល្ងាច ជាមួយគ្នាហើយក៏បានចាកចេញ ទៅហាងដ៏តូចមួយរួចទាញទូរស័ព្ទដៃ ចេញមកដោយ Moka ចាប់ផ្តើមថតរូប Selfie ជាមួយ Aaron មើលទៅផ្អែមល្ហែម នឹងគ្នាខ្លាំងណាស់។

គូស្នេហ៍មួយគូនេះ តែងតែបញ្ចេញសកម្មភាពរបស់ពួកគេ ដោយមិនខ្លាចភ្នែកអ្នកកាសែតឡើយ ហើយមហាជនថែមទាំងបានឃើញ Aaron និង Moka រូបថតឱបថើបគ្នា បង្ហោះលើបណ្តាញសង្គមបង្ហាញពីភាពស្និទ្ធស្នាល ទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: China Star news Kitty Zhang Director Hong Kong Beijing Shanghai