CamNews

ព័ត៌មានអន្តរជាតិ 

មុននេះ​ ក្រឡាប់លិច ទូកអ្នកនេសាទ បាត់មនុស្ស ១៣នាក់ មិនដឹងស្លាប់ ឬរស់

ព័ត៌មានអន្តរជាតិ ៖ ប្រតិបត្តិការជួយសង្គ្រោះមនុស្ស កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅ ឈូងសមុទ្រចិនភាគខាងកើត បន្ទាប់ពីទូកអ្នកនេសាទមួយគ្រឿង បានក្រឡាប់លិច រយៈចម្ងាយ ឆ្ងាយប្រមាណ ១៣០ម៉ាយ ពីទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន ។ 


ដោយយោងតាមប្រភពពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បញ្ជាក់ឲ្យដឹងថា សមាជិកនាវិក ១៣ នាក់ បានបាត់ខ្លួន (នាវិក=អ្នកបម្រើការងារលើទូក) ស្របពេលដែល ៧នាក់ផ្សេងទៀត ត្រូវបានទូក នេសាទដូចគ្នា ក៏ដូចជា នាវាយោធា ជួយសង្គ្រោះបានទាន់ពេល។ មិនទាន់ដឹងពីជោគវាសនានៃ ក្រុមមនុស្ស ១៣នាក់បាត់ខ្លួននៅឡើយទេ ខណៈការងារស្វែងរក និងជួយសង្គ្រោះ កំពុងតែដុត ដៃដុតជើង ជាខ្លាំង៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: China Int news Hot news Breaking news