CamNews

ប្លែកៗ 

នារីម្នាក់ ស្លុយ ហួស ជក់តាំងពីបារី, បាចលុយជាង 2300$ ព្រោះតែមួរម៉ៅ (មានវីដេអូ)

ស្ទើរតែមិនគួរឲ្យជឿ ៖ នារីម្នាក់ ពីទីក្រុង Chongqing ប្រទេសចិននោះ អំឡុងថ្ងៃអាទិត្យកន្លងទៅនេះ បានធ្វើឲ្យផ្លូវចំនុចប្រសព្វ ភ្លើងស្តុបមួយកន្លែងរងនូវភាពកកស្ទះ ក៏ព្រោះតែសកម្មភាព មានមួយគ្មាន ពីររបស់នាង តាមរយៈការបាចលុយដ៏ប្រសាចនោះ ត្រូវបានធ្វើឡើងភ្លាមៗ ។ 


យោងតាមខ្សែអាថ៍វីដេអូ សុវត្ថិភាព បង្ហាញច្បាស់ៗឲ្យដឹងថា នារីម្នាក់នោះ ត្រង់ផ្លូវប្រសព្វមានភ្លើង សញ្ញាចរាចរណ៍នោះ នាងបានដកក្រដាសប្រាក់ជាច្រើនមកបាចប្រសាច​នៅលើផ្លូវ ។ បើយោងតាម សម្តីមន្រ្តីតំបន់កើតហេតុ ឲ្យដឹងថា ក្រដាសប្រាក់ជាច្រើនដែលនាងបាចសាចនោះ បើសរុបទៅ គឺ មានចំនួនដល់ទៅ ១៦,៣៦៩ យ័ន ស្មើនឹង ២៣៧៣ ដុល្លារ ។ ភ្លាមៗប៉ូលីសបានចុះទៅកន្លែង កើត ហេតុ និងប្រមូលលុយទាំងអស់ និងប្រគល់ទៅជូននារីម្នាក់នោះវិញ ក្រោយពីស៊ើបអង្កេតកំណត់បាននូវទីតាំងនាងពិតប្រាកដ។ អ្វីដែលហួសចិត្តនោះគឺថា មូលហេតុដែលនាង បាចលុុយប្រសាច យ៉ាងច្រើនសន្ធឹកបែបនេះ ក៏ព្រោះតែ នាងមានអារម្មណ៍មិនល្អ អារម្មណ៍ស្មុគខ្លាំងពេក ។ ជ្រាបកាន់ តែច្បាស់ថាតើ វិនាទីនៃការបាចលុយ ដោយគ្រាន់តែអារម្មណ៍ស្មុគ របស់នាងយ៉ាងណានោះ តោះទៅតាមដានទស្សនាទាំងអស់គ្នា ៖ 



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អនឡាញ


Tags: China Int news Hot news Breaking news