CamNews

តារា 

Justin Bieber នៅតែញញឹម យ៉ាងសប្បាយចិត្ត ទោះបីប៉ូលិស ចាប់ខ្លួន កាលពីយប់មិញ ក៏ដោយ

Justin Bieber បន្តការធ្វើ អោយមានបញ្ហា ជាបន្តបន្ទាប់ ដោយ យប់មិញនេះ Justin Bieber ត្រូវបាន ប៉ូលិស ចាប់ខ្លួន បញ្ចូនទៅ ប៉ុស្ត៍ប៉ូលិស នៅឯរដ្ឋ Florida សហរដ្ឋអាមេរិច ។

Hot: Justin Bieber still smiling after police arrested 8

Justin Bieber ត្រូវបាន ប៉ូលិស ចាប់ខ្លួន ដោយសារតែ ការប្រណាំងឡាន ខុសច្បាប់ នៅក្នុងទី ប្រជុំជនជាមួយនិង អ្នកប្រណាំង ម្នាក់ទៀត ដែលជិះឡាន Ferrari ពណ៌ក្រហមឈ្មោះ Khalil ។ ក្នុងពេលចាប់ ខ្លួននោះ ប៉ូលិសបាន រកឃើញថា Justin Bieber កំពុងស្ថិត តែស្រវឹង សុរា និង គ្រឿងញៀន ។ ប៉ូលិស ចាប់ខ្លួន Justin Bieber បាននៅ ឯឆ្នេរខ្សាច់ Miami រដ្ឋ Florida ។ អ្វីដែល ធ្វើអោយ ទស្សនិកជន ហួស ចិត្តនោះ Justin Bieber នៅពេលដែល ថតរូប ជនល្មើស នៅប៉ុស្ត៍ ប៉ូលិសហើយ នៅសើចញញឹម យ៉ាង សប្បាយ រីករាយទៀត ។

Hot: Justin Bieber still smiling after police arrest 1
អ្នកជាប់ សាច់ឈាម និងជិតដិត ជាមួយ Justin Bieber ជាច្រើន បានប្រាប់គេ អោយទៅ ចូលមន្ទី កែ ប្រែ ជាច្រើនដង តែគេមិន ស្តាប់ឡើយ ។ ទស្សនិកជន បាននិយាយថា មិត្តភក្តិ កនភឿន របស់ Justin ដូចជា Lil Za, Milk និង Lil Twist គឺជាអ្នក នាំខូច ។ យើងនឹង ចាំមើលថា Justin Bieber ត្រូវជាប់គុក ឬក៏មានគេ លោះចេញមក ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer justin bieber music entertainment police miami florida