CamNews

តារា 

តារាល្បីៗទាំង ៧ រងគ្រោះខ្លាំង ពីរឿងអាស្រូវ ពាក្យចចាមអារ៉ាម

ព័ត៌មានកំសាន្ត ៖ ប្រជាជនកូរ៉េ គឺជាប្រជាជនដែលស្ថិតនៅក្នុងចំណោមប្រជាជនដែលសកម្មជាងគេ បំផុតជាងគេនៅក្នុងពិភពលោក ហើយប្រជាជនមួយចំនួនក៍បាន ប្រឌិតឡើងនូវ ពាក្យចចាមអារ៉ាម នឹងរូបភាពមួយចំនួននៅទីសាធារណៈ នៅក្នុងការប៉ុនប៉ងបំផ្លាញគេឈ្មោះពួកគាត់ ។ 

ពេលខ្លះ ប្រជាជនដែលជាអ្នកគាំទ្រមាននិន្នាការប្រឆាំងទៅនឹងតារាល្បីៗ បានធ្វើការប្រឆាំងដោយលើក យករឿងយ៉ាងវែងឆ្ងាយ នៃតារាទាំង ៧ ក្នុងហេតុផលណាមួយ ដើម្បីព្យាយាម បំផ្លាញជីវិតក្រុមតារាទាំងនេះ ជាមួយនឹង ពាក្យចចាមអារ៉ាម ដែលមិនពិតប្រាកដទាល់តែសោះ ។ ដំបូង ប្រជាជនមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលពាក្យចចាមអារ៉ាមទាំងនោះ ចាប់ផ្តើមល្បីល្បាញ ប៉ុន្តែ បន្ទាប់ពីពេលដែលវាត្រូវបានគេបង្ហាញឲ្្យដឹងថា ជាពាក្យចចាមអារ៉ាម ត្រូវបានគេ ប្រឌិតនោះ ។ តែទោះជាយ៉ាងណាក៍ដោយ ក្រុមតារាទាំងនោះនៅតែទទួលរងនូវការ ចោទប្រកាន់ នឹងទទួលរងនូវផលវិបាក ចំពោះរូបភាព នៅទីសាធារណៈ របស់ពួកគេ ។

តារាទាំង ៧ ដែលរងគ្រោះជាខ្លាំង ជាមួយនឹងការវាយប្រហារពាក្យចចាមអារ៉ាម "ប្រឌិត" ពីសំណាក់ក្រុមប្រឆាំង

១ IU

នៅចុងឆ្នាំ ២០១៣ IU បានទទួលរងនូវពាក្យចចាមអារ៉ាម ដែលបានបញ្ជាក់ថានាងត្រូវបានរៀបចំ ដើម្បីទទួលការរៀបការជាមួយ សមាជិកក្រុមតន្រ្តី បុរស ដែលមានឈ្មោះល្បីល្បាញ នាងបានស្នើសុំការស៊ើបអង្កេតយ៉ាងល្អិតល្អន់ នឹង ត្រូវបានចាប់ខ្លួនអ្នកទោសដែលបានប្រឌិតឡើងនូវពាក្យចចាមអារ៉ាម នាំឲ្យខូចឈ្មោះរបស់នាង ។

 

 

 

 

 

២ Han Seungyun (KARA)
នៅឆ្នាំ ២០១៣ Seungyeon ទទួលរងពាក្យចចាមអារ៉ាមដែលបាន ចោទប្រកាន់នាងថា ព្យាយាមលួងលោម មន្រ្តីជាន់ខ្ពស់ ពីផលិតកម្ម ក្នុងគោលបំណងធ្វើឲ្យអាជីពការងារ របស់នាងបានប្រសើរឡើង ។ ឳពុកម្តាយរបស់នាង ក៍បានដឹងពីពាក្យចចាមអារាម នោះដែរ ។


 

 

 

៣ Sulli (f(x))
នៅដើមឆ្នាំ ២០១៤ មានពាក្យចចាមអារ៉ាមថា Sulli មានផ្ទៃពោះ ខណៈពេលនោះបាន ចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកដែលបានសាយភាយពាក្យចចាមអារ៉ាម បានអះអាងថា បានឃើញ Sulli នៅសម្ភពស្រ្តីមានគភ៌ និង ហើយពាក្យចចាមអារាម ដែលមានផ្ទៃពោះ នេះដែលជារឿងមិនពិតនេះ បានរីករាលដាល ដូចភ្លើង។

 

 

 

 

៤ Park Bom (2NE1)
Bom ធ្លាប់មានពាក្យចចាមអារ៉ាម អវិជ្ជមានជាច្រើនលើក ភាគច្រើនគឺពាក់ព័ន្ធនឹង ការវះកាត់កែសម្ជស្ស ។ នាងក៏ធ្លាប់រងគ្រោះ នូវពាក្យចចាមអារ៉ាមថាបានប្រើកញ្ឆា ។ ផលិតកម្ម YG បានចេញចំណាត់ការផ្លូវច្បាប់ ប្រឆាំងទៅប្រជាជនដែលបានសាយភាយ ពាក្យចចាមអារ៉ាមមិនពិតប្រការនេះ។

 

 

 

 

៥ Jang Hyunseung (BEAST) & Hyuna (4MINUTE)
នៅដើមឆ្នាំ ២០១៤ អត្ថបទហាក់ដូចជាត្រឹមត្រូវស្របច្បាប់ ពី Cube Entertainment អះអាងថា តារាចម្រៀង Hyuna បានពរ ពោះទារក ជាមួយនឹង Jang Hyunseung តែក្រោយមកទៀត អត្ថបទត្រូវបានលុបចោល ខណៈមានការអះអាងថាជាការប្រឌិត។

 

 

៦ Rain
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ រូបថតអាក្រាតកាយរបស់ Rain ត្រូវបានលេចធ្លាយ ។ អ្នកបង្ហោះរូបភាពដើម បានអះអាងថា រូបភាពនេះ គឺបែកធ្លាយចេញ ពីទូរស័ព្ទដៃ Kim Taehee ដែលបានបាត់ទៅ។  ការពិតទៅបើយើងត្រលប់មកវិញ រូបភាពនេះគឺមិនមែនជា Rain ទេ ។



៧ Suho (EXO-K)
ពាក្យចចាមអារាមថា ឳពុករបស់ Suho គឺជាក្រុមមន្រ្តី ដែលលំអៀងទៅលើ រាជរដ្ឋាភិបាល នៅប្រទេសជប៉ុន បានរីករាលដាល ក្នុងចំណោមប្រជាជន ។ ប្រជាជនជាច្រើនបានប្រមាថមើលងាយ ទាំង Suho និងឳពុករបស់គាត់ ប៉ុន្តែពាក្យចចាមអារាម នេះគឺមិនពិតនោះឡើយ ៕

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: IU Han Seungyun Sulli Park Bom Hyuna Jang Hyunseung Rain Suho