CamNews

តារា 

អ្នកគាំទ្រព្រួយបារម្ភពីភរិយារបស់តារាចម្រៀង Rain ខណៈពេលមានផ្ទៃពោះ ៧ ខែ ប៉ុន្តែនៅតែធ្វើរឿងបែបនេះទៀត

កូរ៉េ ៖ កាលថ្ងៃ​ទី​២ ខែ​កញ្ញាកន្លងទៅនេះ មានវេបសាយមួយបានចុះផ្សាយថា​ទើប​តែ​បង្ហាញឲ្យឃើញនូវកម្រង​រូប​ថត​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Kim Tae Hee នៅ​ពេល​នាង​កំពុង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​បាន​ចុះ​កិច្ច​សន្យា​មុន ដូច​នេះ​ភរិយាយរបស់តារាចម្រៀង លោក Jung Ji hoon ដែលជនជាតិកម្ពុជាយើងស្គាល់ឈ្មោះក្រៅរបស់គាត់ថា Rain នាងត្រូវ​តែ​បំពេញ​គ្រប់​ការងារ​បើ​ទោះ​បី​ជា​កំពុង​មាន​កូន​នៅ​ខែ​ទី​៧​ ក៏ដោយចុះ ។ 

ទោះ​បី​ជាយ៉ាងណាក៏ដោយចុះ ​ស្ប៉ត​នេះ​បាន​ថត​ផ្នែក​ខាង​លើ​ច្រើន ព្រោះមិនចង់ឲ្យឃើញ​ពោះ​ធំ​ ខណៈនេះផងដែរ អ្នកគាំទ្រក៏បានសម្តែងនូវក្តីព្រួយបារម្ភដ៏សុខភាព និងសុវត្ថិភាពកូនក្នុងផ្ទៃរបស់នាងផងដែរ ទើបចង់ឲ្យ Kim Tae Hee កាត់បន្ថយការពាក់ស្បែកជើងកែងជាងនេះទៅច្រើនតាមដែលអាចធ្វើទៅបាន ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Kim Tae Hee Rain Lee Youngjae Jung Ji hoon