CamNews

តារា 

តារា​កូរ៉េ Rain និង​ភរិយា​ Kim Tae Hee ពេលនេះកំពុងតែជួបរឿងល្អមួយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែង Kim Tae Hee និង​តារាចម្រៀង​ Rain កំពុង​តែ​សប្បាយ​រីករាយ​នឹង​កូន​ដំបូង​របស់​ពួក​គេ។​

យោង​តាម Ruach Entertainment បាន​ឲ្យ​ដឹងថា៖ «អ្នកនាង Kim Tae Hee កំពុង​ពរ​ពោះ​ ១៥​ សប្តាហ៍។ ហើយ​ពេល​នេះ​នាង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ខ្លួន។ ពួក​យើង​ជឿជាក់​ថា វា​ជា​រឿង​ត្រឹម​ត្រូវ​ក្នុង​ការ​បញ្ចេញ​ដំណឹង​នេះ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំងអស់។»



តារាសម្តែង Kim Tae Hee និង​តារាចម្រៀង​ Rain បាន​រៀប​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​មករាដើមឆ្នាំ​នេះ ក្រោយ​ពេល​ពួក​គេ​ស្គាល់​គ្នា​អស់​រយៈពេល​ ៥ ឆ្នាំ​មក​ហើយ។


ចំណែក​ឯ​ Rain ទើប​តែ​បញ្ចប់ដំណើរ​ទស្សនកិច្ច​ជួបជុំ​អ្នក​គាំទ្រ នៅ​ឯទី​ក្រុង​តូក្យូ​កាល​ខែមុន ហើយ​គាត់​កំពុង​ត្រៀម​ខ្លួន​សម្តែង​ក្នុង​រឿង​ខ្នាត​ធំ ដែលមាន​ចំណង​ជើង​ថា Uhm Bok-dong ៕



ប្រែសម្រួល ៖ High

ប្រភព ៖ Straits​ Times


Tags: Kim Tae Hee Rain Lee Youngjae Jung Ji hoon