CamNews

តារា 

ឃាត់ វៃហាំង ទម្លាយទំនាក់ទំនងជាមួយ យូប៊ីន

ភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះមួយគូប្រចាំប្រទេសកម្ពុជាយើង ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងមិត្តៗយុវវ័យជាច្រើន ទាំងការសម្តែងនិងទំនាក់ទំនងក្រៅឆាករបស់ពួកគេ ។ តារាទាំង ២ ដួងនេះ បានធ្វើការសម្រេចចិត្តទម្លាយទំនាក់ទំនងរបស់ខ្លួននៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ ។ 


លោក ឃាត់ វៃហាំង និងកញ្ញា យូប៊ីន តែងតែត្រូវបានគេចាប់ដៃគូជាមួយគ្នាទាំងការថតកុន និងថត MV ហើយជាពិសេសអ្នកទាំងពីរ តែងតែបណ្តើរទៅណាមកណា ក្រៅម៉ោងការងារទៀតផង និងកម្មវិធីផ្សេងៗជាច្រើនទៀត រហូតធ្វើឲ្យ Fans យល់ថា អ្នកទាំងពីរមិនមែនត្រឹមតែជាដៃគូសម្តែងធម្មតាៗដូចគូដទៃឡើយ ។



យោងតាមពាក្យសម្តីរបស់តារាសម្តែង ២ ដួងនេះបានទម្លាយប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នៅក្នុងកម្មវិធី សុីអារម្មណ៍ថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងជ្រាលជ្រៅជាមួយគ្នាពិតមែន ប៉ុន្តែមិនមែនស្នេហា គ្រាន់តែរាប់អានគ្នាដូចបងប្អូនយ៉ាងចឹង ។ បើចង់ជ្រាបកាន់តែច្បាស់ សូមទៅទស្សនាកិច្ចសម្ភាស៍ជាមួយនិងលោក ប៉ែន ចំរុង ជាមួយ Camnews ទាំងអស់គ្នា ៕






ដោយ​ ៖ គន្ធា


Tags: Khat Vaihang Shin yubin