CamNews

តារា 

តារាប្រុសស្រីជាច្រើនដួង ដែលអ្នកគាំទ្រ ចង់ឲ្យពួកគាត់ ក្លាយជាគូស្នេហ៍ពិតប្រាកដ

ភ្នំពេញ ៖ ព្រោះតែភាពស្រស់សង្ហា ទេពកោសល្យ ជាមួយនឹងការសម្តែងដ៏បុិនប្រសប់ ទើបធ្វើឲ្យតារាសម្តែង និងតារាចម្រៀងប្រុសស្រីជាច្រើនដួង ដែលអ្នកគាំទ្រចង់ឲ្យពួកគាត់ ក្លាយជាគូស្នេហ៍ពិតប្រាកដ ខណៈពេលដែលតារាទាំង ៦ ដួងនេះ តែងតែបដិសេធថា ខ្លួនមិនមែនជាគូស្នេហ៍ នៅពេលដែលសម្ភាស៍ម្តងៗ ។ ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. លោក ឃាត់ វៃហាំង និងកញ្ញា សុិន យូប៊ិន

សម្តែងជាមួយគ្នាច្រើនរឿង ចំណែកឯកម្មវិធីធំៗទាំងក្នុងនិងក្រៅប្រទេស ក៏មានជាមួយគ្នាជាប់លាប់ ទើបធ្វើឲ្យតារាទាំងពីរដួងនេះ ហាក់ស្និទ្ធស្នាលជាមួយគ្នាខ្លាំង ចំនែកឯ Fans ក៏ពេញចិត្តពេញថ្លើម នឹងឲ្យតួឯកប្រុសស្រីក្នុងរឿង "គ្រូពេទ្យខ្ញុំ" ក្លាយជាគូស្នេហ៍ពិតប្រាកដ ។ 






២. លោក លឹម​ ឡាយនិងកញ្ញា កៀត សុវណ្ណឡាង

តារាសម្តែងរួមផលិតកម្មទាំងពីរដួងនេះ មិនត្រឹមតែសម្តែងរឿងដ្រាម៉ាជាមួយគ្នាច្រើននោះទេ ពេលទំនេរអ្នកទាំងពីរចូលចិត្តធ្វើការងារ ដើម្បីជួយសង្គម ឬអាចនិយាយបានថា ពួកគាត់ទាំងពីរមានចំណង់ចំណូលចិត្តដូចគ្នាច្រើន ។ ស្តាប់ទៅគួរឲ្យស្រលាញ់មែនទែនទាំងគូតែម្តង ដូច្នេះទើប Fans គាំទ្រមួយទំហឹង ចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាទាំងក្នុងនិងក្រៅឆាក ។ 






៣. លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា

ងាកមកចាប់អារម្មណ៍ជាមួយ និងតារាចម្រៀងចាស់វស្សាទាំងពីរដួងរបស់ ផលិតកម្ម រស្មីហង្សមាសវិញ អ្នកណាមិនស្គាល់ទាំងស្អាត និងស្រស់សង្ហាបែបនេះ ហើយសម្តែងរឹតតែសមគ្នា ហាក់បីដូចជាគូស្នេហ៍ពិតៗ ។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តគឺម្ចាស់បទ "រៀនយល់ពីគ្នា" ទាំងពីរដួងនេះ បានថ្លែងថា ពួកគាត់គ្រាន់តែជាដៃគូរួមអាជីព ឬជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ ៕





ដោយ ៖ គន្ធា


Tags: Chhorn sovannareach Shin Yubin