CamNews

តារា 

ឃាត់ វ៉ៃហាំង Surprise ខួបកំណើត យូ ប៊ីន ទាំងកណ្តាលយប់ម៉ង

ភ្នំពេញ ៖ តារាសម្តែងរូបសង្ហា លោក ឃាត់ វ៉ៃហាំង បានបង្កការភ្ញាក់ផ្អើលដល់ កញ្ញា សុីន យូប៊ីន ជាមួយនិងនំខេកដ៏ស្រស់ស្អាត ដល់មុខផ្ទះតាំងកណ្តាលយប់ម៉ងតែម្តង ពិតជាផ្អែមល្អែមមែនទែន ។ 

យោងតាមការបង្ហោះរបស់ តារាសម្តែងរូបស្អាតមួយដួងនេះបានលើកឡើងជាមួយនិងនំខេកដ៏ស្រស់ស្អាតថា "អគុណដែលបានមក surprise birthday ដល់មុខផ្ទះតាំងកណ្តាលយប់ម៉ង@vaihangha" ។

ថ្វីត្បិតតែតារាសម្តែងទាំងពីរដួងនេះ មិនធ្លាប់បានបញ្ជាក់អំពីទំនាក់ទំនងក្រៅឆាករបស់ពួកគេក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើនសង្ស័យថា លោក ឃាត់ វ៉ៃហាំង និងកញ្ញា សុីន យូប៊ីន​ ពិតជាមានទំនាក់ទំនងជាមួយគ្នាលើសពីមិត្តសិល្បៈទៅទៀត ៕







ដោយ ៖ គន្ធា


Tags: Khat Vaihang Shin yubin