CamNews

តារា 

អស់ទាស់! អតីតប្រពន្ធ Tono ស្លៀកឈុតប្រពៃណី ស្អាតរកនិយាយមិនត្រូវសោះ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងធ្លាប់ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ដោយសារជិវិតអាពាហ៍ពិពាហ៍ដ៏ល្វីតជូរចត់របស់នាង ជាមួយនិងអតីតស្វាមីគឺលោក Tono pakin ដែលមានអាជីពជាតារាសម្តែងផង និងជាតារាចម្រៀងថែមទៀត ។ 

អ្នកទាំង ២ បានសម្រេចចិត្តលែងលះគ្នាទាំងចិត្តនៅស្រលាញ់ពេញបេះដូងទាំងសងខាង ប៉ុន្តែការពិតដែលត្រូវតែលែងលះដោយសារតែយល់ច្រឡំតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យជិវិតគូរបស់អ្នកទាំង ២ ទទួលរងនូវការបែកបាក់យ៉ាងយ៉ាប់ និងវេទនាទាំងសងខាងបែបនេះ ។

បើយើងងាកមកពេលបច្ចុប្បន្នវិញ តារាសម្តែងស្រីនាង Tangmo Pattaratida ហាក់ផ្តោតអារម្មណ៍ទៅលើការងារនិង រូបសម្រស់របស់នាងខ្លាំង ហើយកាលពីប៉ុន្មានខែមុននេះ តារាស្រីកើតឆ្នាំ ១៩៨៤​ រូបនេះត្រូវបានគេតម្រូវឲ្យស្លៀកឈុតប្រពៃណី ឃើញថាពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់រកនិយាយមិនត្រូវនោះទេ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់នាង Tangmo Pattaratida នៅខាងក្រោមទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tangmo Pattaratida Tono pakin