CamNews

តារា 

Tono និង Nycha នឹងបង្ហាញខ្លួនជាគូក្នុងរឿងភាគថ្មីម្តងទៀត

ថៃ ៖ លោក Tono Pakin និងនាង Nuttanicha Dungwattanawanich ហៅ Nychaa បានក្លាយជាគូស្នេហ៍ដែលហ្វេនៗចង់ចាប់គូឲ្យពួកគេស្រលាញ់គ្នាពិតប្រាកដ បន្ទាប់ពីសម្តែងរឿង "Cupids The Series: Kammathep Sorn Kul" ជាមួយគ្នានៅក្នុងឆ្នាំ ២០១៧ ។

នៅក្នុងឆ្នាំនេះ Tono និង Nychaa នឹងត្រលប់មកថតរឿងភាគថ្មីដែលមានចំណងជើងថា "Duang Jai Nai Montra" ជាមួយគ្នា ហើយអ្នកផលិតរឿងគឺ Broadcast Thai Television គឺជាផលិតកម្មតែមួយជាមួយនិងរឿងមុនដំបូងរបស់ពួកគេ ។ 

ថ្មីៗនេះ តារាសម្តែងទាំងពីរដួងនេះ កំពុងសម្តែងឈុតឆាកដំបូងនៅក្នុងរឿង នៅផ្ទះដ៏ស្រស់ស្អាតមួយ ។ ប្រភពដដែលបានបន្តទៀតថា ចំនាយពេលដល់ទៅ ៦ ម៉ោងឯណោះ ដោយគ្រាន់តែថតពីរឈុតដំបូង ។ 

នាង Nychaa និយាយថា វាពិតជាងាយស្រួលក្នុងការធ្វើការជាមួយនិង Tono ព្រោះអ្នកទាំងពីរជិតដិតនឹងគ្នាស្រាប់ ប៉ុន្តែអត្តចរិកនៅក្នុងរឿងនេះ គឺរៀងពិបាកសម្តែងបន្តិច ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nuttanicha Dungwattanawanich Tono pakin