CamNews

តារា 

Nychaa ទម្លាយរឿងចិញ្ចៀនគូជាមួយនិងពោះម៉ាយម្នាក់

ថៃ ៖ នាង Nuttanicha Dungwattanawanich បានថ្លែងប្រាប់អ្នកកាសែតអំពីចិញ្ចៀនគូជាមួយនិងពោះម៉ាយម្នាក់ គឺលោក Tono pakin ដែលជាគូដែលអ្នកគាំទ្រកំពុងតែគាំទ្រឲ្យអ្នកទាំងពីរស្រលាញ់គ្នា ។ 

នៅក្នុងកម្មវិធី M2 Shop តារាស្រីរូបនេះបានផ្តល់កិច្ចសម្ភាស៍ជាអ្នកកាសែតថា "ទំនាក់ទំនងរវាងនាងនិងលោក Tono pakin គឺនៅដូចដើមនោះទេ គឺជាបងប្រុសនិងប្អូនស្រីដែលរួមការងារសិល្បៈជាមួយគ្នា" ។ 

ទាក់ទងជាមួយនិងចិញ្ចៀនគូស្នេហ៍ នាង Nuttanicha Dungwattanawanich ថ្លែងថា ពេលទៅវិស្សមកាល លោក Tono pakin បានទិញចិញ្ចៀនមួយឲ្យនាង តែនាងមិនគិតថាជាចិញ្ចៀនគូនោះទេ ព្រោះចិញ្ចៀននោះគ្រាន់តែស្រដៀងនឹងចិញ្ចៀនរបស់តារាប្រុសរូបនេះ ។Nychaa បន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ នាងពេញចិត្តនឹងទទួលចិញ្ចៀននោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: nuttanicha dungwattanawanich Tono pakin