CamNews

ព័ត៌មានអន្តរជាតិ 

មុននេះបន្តិច ភារវករ បំផ្ទុះគ្រាប់បែក ២គ្រាប់ សម្លាប់មនុស្ស ៤នាក់ហើយ នៅមូលដ្ឋានយោធា

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន AFP ក្រោយដកស្រង់ប្រភព យោធាឲ្យដឹងថា រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត ២គ្រាប់ វាយប្រហារទៅលើ មូលដ្ឋានយោធា ជិត អាកាសយានដ្ឋាន Aden ប្រទេស​ យេម៉េន សម្លាប់តិចបំផុត ៤ នាក់ ។ 



របាយការណ៍ បញ្ជាក់ឲ្យដឹងថា មានរថយន្តមួយគ្រឿងផ្ទុកសុទ្ធតែគ្រឿងផ្ទុះ បានសំចតទៅនឹងច្រក ចូលមូលដ្ឋានយោធា ។ ខណៈក្រុមភារវជនបានព្យាយាមជាខ្លាំងក្នុងការវាយប្រហារចូលមូលដ្ឋាន យោធា ស្របពេលដែលមានការបំផ្ទុះគ្រាប់បែករថយន្ត​គ្រឿងទី២ ។ ប្រភពដដែលបន្តអោយដឹងថា ក្រោយពីមានករណីបំផ្ទុះ គ្រាប់បែកនៅលើរថយន្ត ដល់ទៅ ២ គ្រាប់ ក៏មានការបាញ់ប្រហារដូចគ្នា ដែរ រវាងក្រុមភារវករ និងកងកម្លាំងយោធា ប្រទេសយេម៉ែន។  សម្រាប់ព័ត៌មានលម្អិត បន្ថែមទៀត ក្រុមការងារ Camnews នឹងព្យាយាមផ្សាយជូនជាបន្តបន្ទាប់ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Int news Hot news Turkey ISIS Yemen