CamNews

ព័ត៌មានអន្តរជាតិ 

២ នាក់របួស ខណៈ ផ្ទាំងបដាយក្ស ផ្សព្វផ្សាយពាណិជ្ជកម្ម បាក់ធ្លាក់ (មានប្រជុំរូបភាព)

ព័ត៌មានអន្តរជាតិ ៖ វេលាមុននេះបន្តិច ព្រឹកថ្ងៃទី ២៣ មេសា ២០១៤ ទំព័រសារព័ត៌មានបរទេស ស៊ិនហួរ  បាន    ចុះផ្សាយអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ពីរនាក់ បានទទួលរងរបួស ក្រោយពីមានករណី បាក់រលំធ្លាក់ ផ្ទាំងបដាយក្ស ផ្សព្វផ្សាយពាណិជ្ជកម្ម ។

គួររំឭកថា ករណីគ្រោះថ្នាក់ចៃដន្យដ៏កម្រមួយនេះ  បានកើតកាលពីយប់មិញនេះ នៅឯទីក្រុង Jakarta ប្រទេស   ឥណ្ឌូណេស៊ី  ដោយនៅក្នុងនោះ  ក្រោយពីកើតមាន ឡើងនូវហេតុការណ៍ គ្រោះ ថ្នាក់មួយនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្ស     ពីរនាក់រងរបួសនោះទេ តែក៏បាន បណ្តាល អោយរថយន្ត ៣ គ្រឿង និង ម៉ូតូ​មួយគ្រឿង រងនូវការខូចខាតដូចគ្នាដែរ ។ មិនត្រឹម តែប៉ុណ្ណោះ ចរាចរណ៍ដ៏មមាញឹក បានកកស្ទះជាច្រើនម៉ោង នៅកន្លែងកើតហេតុ ។

គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រ បាក់ធ្លាក់ផ្ទាំងបដាយក្ស   ផ្សព្វផ្សាយពាណិជ្ជកម្មមួយ នេះអាចកើតឡើងទៅបាន អំឡុងពេលដែលមាន ព្យុះភ្លៀងធ្លាក់ មួយមេយ៉ាងធំ នៅក្នុងក្រុង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Indonesia Int news Unt news Viral video liveleak youtube facebook