CamNews

តារា 

ទំនាក់ទំនងនាង Yaya និងតារាសម្តែង Mint ត្រូវបានផ្លាស់ប្តូរ!!

ថៃ ៖ មានអ្នកគាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងថា Gang Lom ដែលជាក្រុមតារាសម្តែងរបស់ប្រទេសថៃទាំង ៧ ដួង បានត្រលប់មកនិយាយជាមួយគ្នាឡើងវិញ នៅក្នុងពិធីគំរប់ខួបលើកទី ៤៨ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដែលមានឈ្មោះថា We Will Love You ។ 

ទទ្ទឹមនឹងនេះផងដែរ កាលពីថ្ងៃខួបកំណើតរបស់នាង Yaya Urassaya យើងសង្កេតឃើញថា នាង Mint Chalida មិនបានចូលរួមនៅក្នុងពិធីជប់លៀងនោះទេ ។ ហើយបន្ទាប់មកសាមីខ្លួនគឺនាង Mint បានសារភាពថា ខ្លួនពិតជាមិនបានចូលរួមពិតមែន ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews  

ក្នុងនាមជាមិត្តជិតដិតទាំងសងខាងរបស់ Mint និង Yaya តារាសម្តែងថៃនាង Margie Rasri បានថ្លែងប្រាប់អ្នកកាសែតថា វាពិតជាលំបាកខ្លាំងណាស់ប្រសិនបើអោយរៀបរ៉ាប់អំពីទំនាក់ទំនងរវាង Yaya និង Mint ។ 

នាង Margie Rasri បន្តថា ខ្លួនពិតជាមិនអាចបញ្ជាក់បានទេចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែពេលវេលាកន្លងផុតទៅយ៉ាងយូរ បានធ្វើឲ្យទំនាក់ទំនងរបស់ Yaya និង Mint ត្រូវបានផ្លាស់ប្តូរ ហើយពួកគេក៏លែងជិតដិតនឹងគ្នាដូចពីមុនដែរ ៕

នាង Yaya Urassaya



នាង Mint Chalida


ក្រុម Gang Lom 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ thaistarnews


Tags: Yaya Urassaya Mint Chalida