CamNews

តារា 

ព័ត៌មានរិះគន់ទើបតែអន់ថយ នាង Matt និង Songkran ចាប់ផ្តើមស្វីតភ្លែត

ថៃ ៖ លោក Songkarn Taechanarong​ ត្រូវបានគេដឹងថា ជាម្ចាស់រីសតមួយកន្លែងឈ្មោះថា The Bonansa Resort ដែលមានទីតាំងនៅឯខេត្ត Khao Yai ក្នុងប្រទេសថៃ ។ ថ្មីៗនេះមហាសេដ្ឋីវ័យក្មេងរូបនេះក៏បាននាំមិត្តស្រីរបស់ខ្លួនទៅលេងនៅទីនោះយ៉ាងមានក្តីសុខ ក្រោយព័ត៌មានរិះគន់របស់អ្នកទាំងពីរទើបតែអន់ថយជាងមុនបន្តិច ។ 

នៅក្នុងរូបភាពដែលបានបែកធ្លាយនោះគឺ នាង Matt Peeranee ពាក់រ៉ូបពណ៍ខ្មៅ ហើយចំណែកឯលោក Songkarn Taechanarong បានពាក់អាវពណ៍ស ។ មើលទៅអ្នកទាំងពីរផ្អែមល្អែមខ្លាំង ដូចជាគូស្នេហ៍ថ្មីថ្មោងយ៉ាងចឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា Matt Peranee និងពោះម៉ាយ Songkarn Taechanarong បានបើកចំហរទំនាក់ទំនងរបស់ពួកគេជាសាធារណៈ ហើយក៏ទទួលរងនូវការរិះគន់យ៉ាងច្រើនលើសលប់ផងដែរ ទើបនាង Matt ទើបបែកពីសង្សារដែលស្រលាញ់គ្នាជាង ១៤ ឆ្នាំ ហើយក៏លេច​លឺថាមានទំនាក់ទំនងជាមួយនិងលោក Songkarn ដែលទើបលែងលះភរិយា ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្ស័យថា អ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នាតាំងពីមិនទាន់ចែកផ្លូវគ្នាជាមួយអ្នកចាស់រៀងៗខ្លួន​មកម្ល៉េះ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida