CamNews

តារា 

ក្រោយបែកធ្លាយព័ត៌មានអាក្រក់ៗច្រើនពេក ឆ្នាំនេះ Matt ឃើញថាស្ទើរអ្នកគាំទ្រទៅហើយ

ថៃ ៖ នៅក្នុងកម្មវិធីប្រារព្ធពិធីគំរប់ខួបលើកទី ៤៩ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃកាលពីថ្ងៃទី ០២ ខែមិនា​ ឆ្នាំ ២០១៩ យើងសង្កេតឃើញថា មានវត្តមានរបស់អ្នកគាំទ្រជាច្រើនបានចូលរួមដើម្បីធ្វើជាអ្នកកម្លាំងចិត្តដល់អាយដលរបស់ពួកគេ ។ 

សម្រាប់តារាសម្តែងជាច្រើននាក់ដូចជា Taew Natapohn, Nychaa Nuttanicha, Mint Chalida, Bella Ranee, Mario Maurer, Yaya Urassaya និងតារាសម្តែងជាច្រើនទៀតហាក់មានអ្នកគាំទ្រច្រើនៗខ្លាំងមែនទែន ។ ប៉ុន្តែងាកមកចាប់អារម្មណ៍ជាមួយនិងនាង Matt Peeranee មានប្រភពផ្លូវការរបស់ប្រទេសថៃបានបង្ហើបប្រាប់ថា មានអ្នកគាំទ្រតិចខ្លាំង ប្រហែលជា ៣០ នាក់ប៉ុណ្ណោះ ។ 

ប្រភពដដែលបានបន្តថា អ្នកគាំទ្ររបស់តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះចាប់ផ្តើមធ្លាក់ចុះតាំងពីបែកធ្លាយមានទំនាក់ទំនងស្នេហាជាមួយនិងពោះមេម៉ាយសេដ្ឋីគឺលោក Songkran Tejanarong ដែលជាអតីតស្វាមីរបស់នាង Aff Taksaorn ។ ម្យ៉ាងវិញទៀតព័ត៌មានខ្សឹបខ្សៀវក៏បាននិយាយទៀតថា មូលហេតុដែលធ្វើឲ្យធ្លាក់ចុះនោះគឺ ហ្វេនគិតថា Matt មានទំនាក់ទំនងជាមួយនិង Songkran តាំងពីមិនទាន់លែងលះជាមួយនិង Aff មកម្ល៉េះ ។

ទោះបីជាយ៉ាងណាក៏ដោយ មានមតិមួយចំនួននៅលើបណ្តាញសង្គមបានធ្វើការកោតសរសើរទៅដល់ Matt Peeranee ថា ទោះមិនសូវមានអ្នកគាំទ្រមកផ្តល់កម្លាំងចិត្តច្រើន តែតារាស្រីរូបនេះនៅតែព្យាយាមបំពេញតួនាទីរបស់នាងបានយ៉ាងល្អ រហូតដល់ចប់កម្មវិធីយ៉ាងរលូន ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida