CamNews

តារា 

ស៊ឹម ថៃណា សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ លេង​ខ្វល់​ពិភព​សិល្បៈ

ភ្នំពេញ៖ តារាចម្រៀងស្រីជើងចាស់ល្បី ខាងបញ្ចេញភាពសុដន់ កញ្ញា ស៊ឹម ថៃណា ចាប់តាំងពី
វេចបង្វិច ដើរចេញពីផលិតកម្ម M រហូតមកទល់ពេលនេះ ឃើញថានាងកំពុងតែ ស្ងប់ស្ងាត់បាត់
មុខបាត់ មាត់ស្ទើរតែទាំងស្រុង ពីអាជីពសិល្បៈ ដែលធ្លាប់បានសាង ប្រជាប្រិយភាព និង កេរ្តិ៍
ឈ្មោះល្បី ក្នុងអំឡុង ២-៣ឆ្នាំមុន។

ខណៈដែល ស្ងប់ស្ងាត់បាត់មុខ នាងមិនសូវឃើញបង្ហាញ វត្តមាននៅក្នុងកម្មវិធី សិល្បៈអស់រយៈ
ពេលជាង១ ឆ្នាំមកនេះបានធ្វើឱ្យមហាជន ដែលធ្លាប់គាំទ្រ និង បណ្តាញសាព័ត៌មាន ក្នុងស្រុក
ដាក់ការចាប់អារម្មណ៍ និងលើកជាការសង្ស័យថា ប្រហែលជានាងនឹងបញ្ចប់ ជីវិតអាជីពសិល្បៈ
នេះ ទាំងស្រុកតែម្តង ហើយមើលទៅ។ ស្របពេលដែល លេចដំណឹងថា ថៃណា កំពុងមានបុរស
ជំនួញក្រៅស្រុកម្នាក់ នៅក្នុងបេះដូង។

ប្រភពលេចឮពី អ្នកសិល្បៈជិតដិត បំផុតជាមួយ កញ្ញា ស៊ឹម ថៃណា បានបង្ហើបមកថា ពេលនេះ
ថៃណា មិនសូវចាប់ អារម្មណ៍រឿង ការងារសិល្បៈខ្លាំង ដូចមុននេះទេព្រោះ ឥឡូវនេះនាងកំពុងតែ
សាងទំនាក់ទំនង  ជាមួយបុរសជំនួញ ក្រៅស្រុកម្នាក់មានវ័យ ប្រហែលជាង ៤០ ឆ្នាំ។ប្រភពដដែល
បាននិយាយ យ៉ាងខ្លីទៀតថា បើតាមការដឹង ថៃណា អាចនឹងឈប់ពី សិល្បៈទាំងស្រុកក៏ថាបាន
ព្រោះអីពេលនេះ នាងសម្ងំនៅតែក្នុងផ្ទះ ហើយមិនចង់ចេញដើរ ក្នុងកម្មវិធីសិល្បៈ នោះឡើយ។

គេហទំព័រLooking TODAY នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ បានទូរស័ព្ទដើម្បីសុំការ
បកស្រាយពីកញ្ញា ស៊ឹម ថៃណា ដែរ ប៉ុន្តែនៅពេលទូរស័ព្ទ ចូលនាងក៏បានលើក និយាយ ហើយឆ្លើយ
មកវិញថា «សុំទោសខ្ញុំមិនអាចផ្តល់ បទសម្ភាសន៍ឱ្យ បានទេ ព្រោះមួយរយៈនេះ ខ្ញុំអត់មានរឿងអីថ្មីៗ
ដើម្បីនិយាយ នោះឡើយ…! ពេលនេះខ្ញុំ នៅផ្ទះធម្មតា សុំទោសពេលនេះ ខ្ញុំគ្មានរឿងអ្វី ដើម្បីឱ្យកា
សែតចុះនោះទេ»។

ទាក់ទងនឹងការបាត់មុខ តារាចម្រៀងនិយម ការសិចស៊ីកញ្ញា ស៊ឹម ថៃណា ពីសិល្បៈនេះដែរ បានធ្វើ
ឱ្យអ្នកខ្លះ លើកឡើងថា ប្រហែលជាតារាចម្រៀង ស្រីរូបនេះ មានហេតុផលអ្វីផ្សេងពីនេះ ក៏ថាបាន
ទើបបាន ជានាងបង្ខំចិត្តផ្អាក និង បោះបង់ចោលពីសិល្បៈ យ៉ាងដូច្នេះនោះ៕

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: seum thaina entertainment khmer star singer