CamNews

តារា 

អ៊ីណូ ត្រូវអ្នកលេង Facebook រិះគន់ថា «ឆ្កួតគ្មានថ្ងៃជា»

(ភ្នំពេញ)៖ តារាចម្រៀងប្រុស ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ ត្រូវបានគេដឹងថា ជាតារាចម្រៀងម្នាក់ ក្នុងផលិតកម្ម ដែលចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯង និងមានស្ទីលតែងខ្លួន ស្ទីលរាំប្លែកពីគេ។ បទចម្រៀងរបស់ អ៊ីណូ មិនច្រឡំជាមួយអ្នកដទៃឡើយ អត្ថន័យប្លែកៗពីគេ ពិសេសបទ«អូនកុំយំ» ធ្វើឲ្យលោកល្បីល្បាញកក្រើកពិភពសិល្បៈ ព្រោះលោកស្រែកម៉ាឈ្នះដៃ គ្មានអ្នកណាស្រែកស្មើលោកទេ ។ ប៉ុន្តែទោះបីជា មានការកោត​សរសើរ ពីភាពច្នៃប្រឌិតនេះក្ដី ក៏សំឡេងរិះគន់ នៅតែមានពេញបណ្ដាញសង្គមហ្វេសបុក ពោលថ្មីៗនេះ លោកត្រូវបានទទួល​រងព្រនង់​នៃការរិះគន់ថា លោកឆ្កួតគ្មានថ្ងៃជា។

តារាចម្រៀងបែបយុវវ័យ លោក អ៊ីណូ មនុស្សម្នាក់ដែលហ៊ានសាកល្បងអ្វីដែលថ្មីៗ មិនមានតារាចម្រៀងប្រុសណា យកបទញាក់ របស់តារាចម្រៀង​ស្រីមកច្រៀងទេ តែលោកយកបទកញ្ញា ទេព បូព្រឹក្ស មកច្រៀង និងរាំមិនចាញ់ទេព បូព្រឹក្សឡើយ ហើយរាំសាហាវជាង ទេព បូព្រឹក្ស ទៅទៀត។

កាន់តែប្លែកជាងនេះ តារាចម្រៀងអ៊ីណូ បានចេញបទចម្រៀងថ្មីមានចំណងជើងថា «ក្បាច់គុណមនុស្សស្មោះ» ដែលលោកបានសម្ដែងនៅស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាបទមនោសញ្ចេតនា បានយកក្បាច់រាំមកលាយលំជាមួយ ដើម្បីភាពប្លែកភ្នែក ចំឡែកអារម្មណ៍ ។ តែលោកបានមិនទទួលការសរសើរឡើយ លោកត្រូវបានជនអនាមិក ដៀលលោកថា «បទចម្រៀងនឹងក្បាច់រាំអត់ស៊ីគ្នាសោះ អាប៉ិកហ្នឹង ឆ្កួតអត់មានថ្ងៃជា អ៊ីណូ»។

ក្រៅពីនោះ ក៏មានមតិរិះគន់ជេរលោកខ្លាំងៗជាច្រើនទៀត ប៉ុន្តែតារាចម្រៀងប្រុសរូបនេះ ហាក់មិនបញ្ឈប់ត្រឹមនេះទេ បើទោះបីសំឡេងរិះគន់ ហាក់កើនឡើងទ្វេដងក៏ដោយ ។ លោក អ៊ីណូ មិនអាចសុំការបំភ្លឺថា លោកមានប្រតិកម្មបែបណាទេ ពេលគេថា«ឆ្កួតគ្មានថ្ងៃជា»បែបនេះ ។ លោក អ៊ីណូ ជាតារាចម្រៀងដំបូង ក្នុងផលិតកម្មដាយមិន និងចុងក្រោយបានក្លាយខ្លួន ជាតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ ហើយមានវាសនាសម្ដែងភាពយន្ត បានពីរបីរឿងដែរ តែភាគច្រើន លោកសម្ដែងជាតួមិនសូវគ្រប់ទឹក៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Star News PP Singer Eno