CamNews

តារា 

ការពិតចឹងសោះ! បានជាតារាថៃដែលទើបមានរឿងអាស្រូវជាមួយ សុខ ពិសី មិនអាចស្នេហាជាមួយនាងតាមបំណងប្រាថ្នា Fans

ព័ត៌មានកំសាន្ត​ ៖ ក្រោយផ្ទុះពាក្យចចាមអារាមថា តារាចម្រៀង សុខ ពិសី និងតារាសម្តែងថៃរូបសង្ហា លោក Film rattapoom រូបថតស្និទ្ធស្នាលជាមួយគ្នា​ រហូតធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀង សុខ ពិសី ស្នើរសុំឲ្យអ្នកទាំងស្រលាញ់គ្នាបែបលក្ខណៈសង្សារ ប៉ុន្តែវាគឺជារឿងដែលមិនអាចទៅរួចឡើយ ។ 

តារាសម្តែងរូបសង្ហាប្រចាំប្រទេសថៃលោក Film rattapoom ដែលទើបតែផ្ទុះរឿងអាស្រូវជាមួយនិង កញ្ញា សុខ ពិសី ដែលជាតារាល្បីប្រចាំប្រទេសកម្ពុជាថា ជាគូស្នេហ៍ថ្មីថ្មោងទាំងការពិតអ្នកទាំង គ្រាន់តែត្រូវបានគេចាប់ដៃគូឲ្យផ្សព្វផ្សាយពាណ្ជិកម្មជាមួយគ្នាតែប៉ុណ្ណោះទេ មិនមានអ្វីលើសពីនេះឡើយ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Film rattapoom និងនាងនាង Annie បានរៀបការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយ ពេលនេះក្លាយជាម្តាយរបស់កូនប្រុសដ៏គួរអោយស្រលាញ់របស់លោក ប៉ុន្តែអ្នកទាំងពីរមិនបានធ្វើពិធីរៀបការជាលក្ខណៈធំដុំអ្វីនោះទេ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar


Tags: Sok pisey Film rattapoom khemarak srerymum