CamNews

តារា 

មិននឹកស្មានថា កញ្ញា សុខ​ ពិសី ហ៊ានលះបង់ថ្នាក់នឹងសោះ សុខចិត្តហោះឆ្លងប្រទេសដើម្បី...

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដែលតែងតែមានវត្តមានក្នុងការជួយការងារសង្គមជារឿយៗ និងរកលុយដើម្បីជួយធ្វើការបរិច្ចាកដល់មន្ទីរពេទ្យ គន្ធបុប្ផា ហើយកាលពីពេលថ្មីៗនេះ កញ្ញា សុខ ពិសី ក៏បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីរកកំរៃជួយមន្ទីរពេទ្យ គន្ធបុប្ផា ជាថ្មីម្តងទៀត ។

ដោយយោងតាមការបង្ហោះរបស់តារាចម្រៀងស្រីរូបនេះ ហាក់បីដូចជាមានការលះបង់យ៉ាងខ្លាំង ដើម្បី មន្ទីរពេទ្យ គន្ធបុប្ផា ។ នៅក្នុងនោះផងដែរ កញ្ញា សុខ ពិសី ក៏បានលើកឡើងថា "នៅទីនេះរងាដល់ឈឺក្បាល ក្ដៅខ្លួន😭តែខ្ញុំនិងស៊ូដើម្បីប្រមូលមូនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា👍🏻ស៊ូ ស៊ូ ពិសី" តាមការលើកឡើងខាងលើនេះបានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាតទេថា កញ្ញា សុខ ពិសី មិនត្រឹមតែមានសម្រស់ស្អាតនោះទេ គឺថែមទាំងមានសន្តានចិត្តល្អទៀតផង ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sok pisey