CamNews

តារា 

Instagram របស់​តារា​ចម្រៀង​ស្រី Selena Gomez ទទួល​បាន​ប្រជា​ប្រិយ​ខ្លាំង​បំផុត ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

(បរទេស)៖ Selena Gomez តារាចម្រៀងវ័យ២៣ឆ្នាំ ដែលជាអតីតមិត្តស្រី Justin Bieber បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបណ្តាញសង្គម Instagram របស់នាងមានអ្នកគាំទ្រ រហូតដល់ទៅរាប់លាននាក់ ហើយការចូលផ្តល់មតិឆ្លងឆ្លើយ ក៏មានច្រើនបំផុតដែរ គឺរហូតដល់ទៅជិតមួយលាន​សារ។

ពិតជាមិនធម្មតា​មែន ដែលតារាស្រីដ៏ស្រស់ស្អាតរូបនេះ មានអ្វីដែលជាការទាក់ទាញ​ដួងចិត្តមហាជន បានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ រហូតដល់​មនុស្ស៨៩.១លាននាក់ នៅលើបណ្តាញសង្គមនាំគ្នា ចែករំលែករូបភាពរបស់នាង ដែលថតផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនកូកាកូឡា ហើយអ្នកចុច like មាន៤លាននាក់ឯណោះ។

រូបភាពផ្សាយពាណិជ្ជក​ម្ម របស់ Selena Gomez ក្នុងឈុតអាវក្រហម ដែលក្នុងដៃកាន់ដបទឹកក្រូច កូកាកូឡាមួយនេះ ពិតជាទទួលបានប្រជាប្រិយភាព​ខ្លាំងបំផុត ពីសំណាក់មហាជនស្ទើរ​តែធ្វើឲ្យយើង មិនចង់ជឿឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Selena Gomez