CamNews

តារា 

Katy Perry ឡើងកូដវិញ ជាមួយភាពយន្ត 3D ក្រោយពេល យីអ៊ុនធ្លាក់ជិត ១ ឆ្នាំ

តារាចម្រៀង Pop វ័យ ២៧ ឆ្នាំ Katy Perry ក្រោយពេលជីវិតមានភាពមិនរលូនជាមួយនឹងអតីត
ស្វាមីជាតារាកំប្លែងសញ្ជាតិអង់គ្លេស Russell Brand ដែលនាំឲ្យមានការលះលែងគ្នាក្នុងឆ្នាំ ២០
១១ នោះបានបណ្ដាលអោយអាជីពសិល្បះរបស់នាងរង្គោះរង្គើ ដោយបានធ្លាក់ចេញពីពិភពសិ
ល្បះជាច្រើនខែទោះបីជានាងបានចេញផ្សាយបទចម្រៀងថ្មីជាច្រើនក្ដី។

ប៉ុន្តែជីវិតការងារ និងស្នេហាដ៏លំបាកនេះបាននាំអោយនាងចេញបានជាខ្សែភាពយន្ត 3D មួយ
រឿងដែលមានចំនងជើងថា Part Of Me ដែលជាខ្សែភាពយន្តឯកសារនិយាយពីខ្សែជីវិតរបស់
នាងផ្ទាល់ ដែលធ្លាប់លំបាក និងធ្លាប់មានមោទនភាពដោយសារអាជីពជោកជ័យ។

ក្នុងខ្សែភាពយន្តនេះនិយាយអំពីជីវិតរបស់ Katy Perry គ្រប់ដំណាក់កាលទាំងការទទួលឈ្មោះ
ជា តារាក្នុងដួងចិត្តយុវវ័យដែលនាងមានក្រុមអ្នកគាំទ្រនាងដែលគេហៅថា Katycats នៅលើ
Twitter និង facebook ហើយធ្លាប់ត្រូវបាន Forbes ប្រកាសនាងជាតារាស្រ្តីដែលរកប្រាក់បាន
ច្រើនជាងគេបំផុតលេខ ៣ ក្នុងឆ្នាំ ២០១១ ជាមួយទ្រព្យសម្បត្តិ ៤៤ លានដុល្លាអាមេរិក អាល់
ប៊ុមចម្រៀងរបស់នាងសរុបគឺលក់ដាច់អស់ជាង ៤៨ លានបន្ទះនៅសហរដ្ឋអាមេរិក ជាមួយនឹង
បទចម្រៀងល្បីៗដូចជា Fire Work, California Gurls, E.T, Hot N Cold, One Of The Boys និង
បទចម្រៀង Teenage Dream។

នាងត្រូវបានគេយកឈ្មោះរបស់នាងទៅដាក់ជា Brand Name លើទឹកអប់ ថ្នាំលាបក្រចក និង
ផលិតផលសម្រស់ជាច្រើនមុខទៀត ហើយជាមួយគ្នានេះផងដែរ នៅថ្ងៃទី ៣០ ខែ ១១ ខាង
មុខនេះនាងនឹងត្រូវបានគេផ្ដល់រង្វាន់ជា Billboard Woman of The Year ក្នុងកម្មវិធី Billboard
Women Music Event ក្នុងទីក្រុង New York ផងដែរ។

ដោយ៖ ម៉ូកា
ប្រភពពី៖ starlife 


Tags: katy perry star western movie