CamNews

ព័ត៌មានអន្តរជាតិ 

លោក Rodrigo ក្តៅចិត្តខ្លាំង រហូតទម្លាយពាក្យ ក្នុងចិត្ត "នឹងស៊ីសាច់ ISIS ទាំងរស់ នៅមុខមហាជន"

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី មាត់ឆៅ ចិត្តខ្លាំង ដែលទើបតែចូលកាន់តំណែង​បានរយៈពេល ជាង២ខែមកនេះលោក Rodrigo Duterte បានតាំងចិត្តអោយខានតែបានក្នុងការតទល់ជាមួយនឹង ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដោយទទូចថា ស៊ីសាច់ ISIS ទាំងរស់ នៅមុខមហាជន។ ការលើកឡើងនេះគឺជាការពណ៌នាលម្អិត ពីសំណាក់លោក Duterte ឆ្លើយតបទៅនឹងចំណាត់ការ សងសឹករបស់លោក ក្រោយពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅផ្សាររាត្រី នៅខេត្ត ស្រុកកំណើតរបស់លោក កាលពីសប្តាហ៍កន្លងទៅនេះ ។ 


គូសបញ្ជាក់ កាលពីរាត្រីថ្ងៃច័ន្ទ នៅចំពោះមុខទស្សនិកជន ក្នុងនោះរួមមានកុមារតូចៗផងនោះ អំឡុងទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសឡាវ ក្នុងបេសកម្មកិច្ចប្រជុំកំពូលអាស៊ាន លោក Duterte បញ្ជាក់ក្តែងៗឲ្យដឹងថា ពួកវា (ISIS) និងសងមកវិញ។ នៅពេលដែលពេលវេលាមកដល់ ខ្ញុំនឹង ស៊ីសាច់អ្នកឯង (ISIS) នៅពីមុខមហាជន នេះបើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌ មាន AFP ។ 

សេចក្តីថ្លែងការណ៍ខាងលើ បានរំលេចរូបរាងឡើង ជាការឆ្លើយតបទៅនឹងការវាយប្រហារបំផ្ទុះ គ្រាប់បែកអត្តឃាត កាលពីសប្តាហ៍កន្លងទៅនេះ នាទីក្រុង Davao ដែលជាទីក្រុងនៃស្រុកកំណើត លោកប្រធានាធិបតី ខណៈការបំផ្ទុះគ្រាប់បែកនោះ បានសម្លាប់មនុស្ស ១៤នាក់ រងរបួសធ្ងន់ និង ស្រាល ៦៨នាក់ ។ រដ្ឋាភិបាលហ្វីលីពីន បានដាក់បន្ទុក និងស្តីបន្ទោស ដល់ក្រុមឧទ្ទាមដែលមាន ទំនាក់ទំនងជាមួយនឹង  ISIS ក្រុម Abu Sayyaf ថាជាអ្នកវាយប្រហារ និងនៅពីក្រោយខ្នង ។ 


គួរបញ្ជាក់ថា ក្រុម​ Abu Sayyaf មានមូលដ្ឋាននៅលើកោះដាច់ស្រយាល ភាគខាងត្បូង ប្រទេស ហ្វីលីពីន ខណៈក្រុមនេះផ្ទាល់ធ្លាប់បានចេញផ្សាយវីដេអូ កាលពី ឆ្នាំ ២០១៤ ថាស្មោះស្ម័គ្រ នឹង ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ជាដរាប ។ ក្រុមឧទ្ទាមមួយក្រុមនេះ ត្រូវបានចាត់ចូលទៅក្នុង បញ្ជីស្បែកខ្មៅ នៃអង្គការភារវកម្ម សហរដ្ឋអាមេរិក ក្រោយពី ជាញឹកញាប់ តែងតែចាប់ជម្រិតជន បរទេស ដើម្បីចង់បានប្រាក់រំលោះ និងកាត់ក្បាលចំណាប់ខ្មាំង ជនជាតិកាណាដា ឆ្នាំ ២០១៦ នេះជាដើម ។ 

គួររំឮកថា ពាក្យសម្តីសងសឹកលោកប្រធានាធិបតី ហ្វីលីពីន មិនក្រែងញញើតអ្វីនោះទេ នៅពេល ដែលលោកគូសបញ្ជាក់ពីគម្រោងដែលត្រូវចាត់ការ ក្រុមសកម្មប្រយុទ្ធ ដែលក្រុមនេះផ្ទាល់ក៏ធ្លាប់ រងនូវការចោទប្រកាន់ សម្លាប់ពលទាហាន ហ្វីលីពីន ១៥នាក់ កាលពីអំឡុងខែ សីហា ។ សារព័ត៌ មាន AFP បានដកស្រង់សម្តីលោក Duterte បញ្ជាក់ច្បាស់ៗឲ្យដឹងថា ខ្ញុំនឹងឆ្លាក់ខ្លួនអ្នកឯង ឲ្យ សាច់បើកចំហ ហើយឲ្យទឹកខ្មេះ និង អំបិល មកខ្ញុំ ខ្ញុំនឹងស៊ីអ្នកឯង (ISIS) ទាំងរស់ ។ និយាយ មុខស្ងួត ខ្ញុំមិននិយាយលេងនោះទេ ៕ 

-ប្រធានាធិបតីហ្វីលីពីនលោក Duterte ជេរលោក អូបាម៉ា ថា «កូនមីឆ្កែ» ធ្វើឲ្យកិច្ចប្រជុំទ្វេភាគីលើកដំបូងត្រូវលុបចោល

 

-ដល់កហើយ ! ​ប្រធានាធិបតីហ្វីលីពិន ជេរលោក អូបាម៉ា កប់ៗមាត់ថា «Son of a bitch» ដែលជាពាក្យមិនសមចេញពីមាត់ថ្នាក់ដឹកនាំ (Video Inside)

 


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Philippine int news Hot news Breaking news