CamNews

តារា 

Justin bieber ប្រែជាសង្ហាភ្លាមៗ ដូចទើបប្រែកាយ

ហូលីវូដ ៖ មួយរយៈពេលចុងក្រោយនេះ តារាចម្រៀង លោក Justin bieber ទទួលរងនូវការរិះគន់មិនស្ទើរនោះទេអំពីការស្លៀកពាក់ និងមុខមាត់មិនសមរម្យរបស់លោក ។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងការតុបតែងខ្លួនយ៉ាងសង្ហាភ្លាម ដូចប្រែកាយយ៉ាងចឹង ។ 

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម Story កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ នោះគឺ Justin bieber បានកោរត្រងោលក្បាល ហើយឈរថតរូបនៅមុខកញ្ចក់យ៉ាងសង្ហា ។ ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះត្រលប់មកឆក់យកបេះដូងហ្វេនៗនារីៗជាថ្មីម្តងទៀត ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez