CamNews

ព័ត៌មានអន្តរជាតិ 

រូបចម្លាក់ លោក Nelson Mandela កំពស់ដល់ទៅ ៩ ម៉ែត្រ ត្រូវបានដាក់ តាំងបង្ហាញ កណ្តាលក្រុង

ព័ត៌មានអន្តរជាតិ ​ ៖ យោងតាម​ ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែល ទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា នៅឯ ប្រទេស អាហ្វ្រិក ខាងត្បូង ឯណោះ វិញ រដ្ឋាភិបាល ប្រទេសនេះ បានតាំងបង្ហាញ រូបចម្លាក់ អតីត ប្រធានាធិបតី  របស់ប្រទេសនេះ គឺលោក Nelson Mandela មានកំពស់ ដល់ទៅ ៩ ម៉ែត្រ ។

លើសពីនេះ ប្រភពសារព័ត៌មាន ដដែលគូស បញ្ជាក់អោយដឹងថា រូបចម្លាក់ មានកំពស់ដល់ទៅ ៩ ម៉ែត្រ របស់លោក Nelson Mandela ជាអតីត ប្រធានាធិបតី  របស់ប្រទេសនេះ ដែលទើបតែបាន ទទួលមរណភាព កាលពីពេលថ្មីៗ ត្រូវបានគេសាងសង់ឡើង និងតាំងបង្ហាញ នៅក្នុងបរិវេណ សំណង់អាគារ Union Buildings មានទីតាំង ស្ថិតនៅក្នុងក្រុង Pretoria នាខេត្ត Gauteng ភាគខាងជើង ប្រទេស។

ថ្ងៃទី ១៦ ធ្នូ ម្សិលមិញនេះ ខណៈ ប្រទេស អាហ្វ្រិកខាងត្បូង ប្រារព្ធ កម្មវិធីបុណ្យជាតិ Reconciliation Day រដ្ឋាភិបាល ប្រទេសនេះ ពោលគឺ លោក ប្រធានាធិបតី បច្ចុប្បន្នភាព លោក Jacob Zuma បានប្រកាស ដាក់ បង្ហាញជាសាធារណៈ នូវរូបចម្លែក កំពស់ ៩ ម៉ែត្រ មួយនេះ។

គួររំឭកផងដែរថា អតីតប្រធានាធិបតី ក៏ដូចជា វីរបុរសនៃប្រជាជាតិ អាព្រិច ខាងត្បូង  Nelson Mandela បាន លាចាក លោកក្នុងអាយុ ៩៥ ឆ្នាំ ដោយសារតែ​ លោកមានជម្ងឺ សួតរ៉ាំរ៉ៃ បូកផ្សំនឹងជរាពាធផង។

គេនៅចងចាំថា ណេលសុន មែនដេឡា ជាអ្នកតស៊ូយ៉ាងប្ដូរផ្ដាច់ ក្នុងនាមជាជនស្បែកខ្មៅម្នាក់ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹង របបអាប៉ាថេត ដែលគ្រប់គ្រងអាព្រិចខាងត្បូង នាគ្រាមុនមជ្ឈឹមវ័យរបស់គាត់ និង ដែលបានរើស អើង យ៉ាងគួរឱ្យ ទើសចិត្ត ប្រឆាំងនឹងសិទ្ធិ របស់ជនជាតិស្បែកខ្មៅ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Mandela South Africa Dead Int news Viral video Status